JB អាយុ២០ឆ្នាំ Speed ១៩ឆ្នាំ តែល្បីអាចសល់លុយលា.នដុល្លារ តើអ្វីដែលយុវជន អាចរៀន២នាក់គាត់
Ping Chou EngSEPTEMBER 18 2024227 views

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ ក្នុងព្រឹត្តិការណ៍ Gumball 3000 លើទឹកដីអង្គរ ដែល ជនល្បីឈ្មោះពីររូបគឺ ជាងកាត់សក់ JB និងជើងឯកឡាយ IShowSpeed បានបង្ហាញខ្លួននិង មានអ្នកតាមដានជុំវិញពិភពលោក រាប់លាននាក់នោះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅកម្ពុជា។

 

ក្នុងនោះតាមរយៈភាពល្បីល្បាញ អាចសល់លុយលា.ន$ តើអ្វីដែលយុវជនយើង អាចរៀនយកចំណុចល្អៗអ្វី ពីសំណាក់ ជនល្បីទាំង ២នាក់នេះ?

 

១. JB យុវជនមកពីប្រទេសហ្វីលីពីន ជាជាងកាត់សក់មាន​តម្លៃខ្លួនថ្លៃកប់ពពក មានឈ្មោះពេញថា Jamiel Bustos ទើបមកកម្ពុជាថ្មីៗ មានវ័យត្រឹម២០ឆ្នាំ តែអាចសល់ប្រាក់រាប់លានដុល្លារ ​នេះជា៣ចំណុច អ្វីដែលយើងអាចរៀនបានពីគាត់៖​ ១. ប្រើទេពកោសល្យឱ្យក្លាយជាភាពល្បីល្បាញ ២. ច្បាស់លើជំនាញ១ ហើយធ្វើជាប់លាប់ ៣. មានភាពច្បាស់លាស់លើក្តីស្រមៃតាំងពីកុមារភាពរបស់ខ្លួន។

 

Jb1

 

២. IShow Speed មានឈ្មោះពេញថា​ Darren Jason Watkins Jr. ជា​បុគ្គលល្បីក្លាយជាសេដ្ឋីវ័យក្មេងបំផុត ត្រឹមវ័យ១៩ឆ្នាំ នៅអាមេរិកដែលត្រូវបានគេស្គាល់ថាជាអ្នកដែលអាច ផ្សាយបន្តផ្ទាល់យូរនិងមានអ្នកមើលច្រើនបំផុត ហើយនេះជា៣ចំណុចដែលយើងអាចរៀនបានពីគាត់ ទី១. លះបង់ភាពអៀនខ្មាស ទី២. ធ្វើខ្លួនលេចធ្លោខុសពីគេ ​និងទី៣.  Speed ពូកែទាញទំនាក់ទំនង៕

 

Getty Images 1754030335 Scaled

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia