ល្អណាស់! ក្រុមហ៊ុន ៣របស់ជប៉ុនគ្រោងនឹងមកបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា
Sambat SokhlangOCTOBER 5 2023306 views

នៅពេលឆាប់ៗខាងមុខនេះកម្ពុជានិងមានសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់មួយ ដែលជាការវិនិយោគពីក្រុមហ៊ុនចំនួន ៣ មកពីប្រទេសជប៉ុន រួមមាន ៖ ក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ។

 

385062383 709617714535465 5608133319818365589 N

 

ថ្លែងនៅក្នុងជំនួប រវាងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយឯកឧត្តម IWAKI Mitsuhide  អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ខាងភាគីវីនិយោគជប៉ុនបានបង្ហាញពីគោលបំណងនិងការស្វែងរកឱកាសវិនិយោគលើគម្រោងចំនួនពីរនៅកម្ពុជា គឺការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា និងការបង្កើត សាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់ ។

 

385089890 709617704535466 5405899151351140663 N

 

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថា​គម្រោងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹង​ជួយសម្របសម្រួលទាក់ទងទៅ​ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia