នាយករដ្ឋមន្ត្រីជប៉ុន បានបរិភោគត្រីសាស៊ីមីពីសមុទ្រ Fukushima ដើម្បីបង្ហាញពីសុវត្ថិភាព
Kan DaraSEPTEMBER 1 202396 views

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបរិភោគត្រីសាស៊ីមីពីសមុទ្រ Fukushima ដើម្បីបង្ហាញថា វាមានសុវត្ថិភាពល្អបន្ទាប់ពីចាក់ទឹកកាកសំណល់នុយក្លេអ៊ែរដែលបានសម្អាតរួចទៅក្នុងមហាសមុទ្រ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP News នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

Zz

នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបីរូបទៀត បានអង្គុយទទួលទានត្រីសាស៊ីមីពីសមុទ្រ Fukushima នៅមុខកាមេរ៉ានៅឯកិច្ចប្រជុំអាហារថ្ងៃត្រង់មួយកាលពីថ្ងៃពុធ ដោយបង្ហាញពីរសជាតិឆ្ងុយឆ្ងាញ់ពិសារ និងប្រកបដោយសុវត្ថិភាពខ្ពស់ ពុំមានផលរំខាន ឬបញ្ហាអ្វីកើតមានខុសប្រក្រតីដូចដែលសាធារណជនមានក្តីបារម្ភឡើយ។

10759461

គួរជម្រាបផងដែរថា ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្ររបស់ប្រទេសជប៉ុន បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ហើយត្រូវបានគេរំពឹងថាសកម្មភាពនេះនឹងបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ទៀត ខណៈរងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមនេសាទ និងប្រទេសជិតខាត។ ក្នុងនោះចិនបានហាមឃាត់ ការនាំចូលអាហារសមុទ្រជប៉ុន។ រីឯប្រទេសកូរ៉េខាងត្បូង មានមនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំកាលពីចុងសប្តាហ៍មុន ដើម្បីថ្កោលទោសបញ្ហាខាងលើនេះផងដែរ៕

Zzz

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia