រៀនយូរឆ្នាំតែមិនចេះ! នាយកសាលា ជានចុងអ៊ីង ប្រាប់រូបមន្តពិសេស១ ទោះរៀនភាសាអ្វីក៏ចេះដែរ
Kan DaraMARCH 22 2023

រៀនភាសាយូរឆ្នាំហើយ ចេះខ្លះដែរតែប្រើការមិនកើត ចេះអានតែមិនចេះសរសេរ អានរត់មាត់រូលតែបកប្រែមិនចេញ។ នេះក៏ព្រោះតែមិនដឹងក្បួនរៀនត្រឹមត្រូវ ហើយវាបានក្លាយទៅជាបញ្ហាដ៏រសើបមួយសម្រាប់អ្នកសិក្សាទូទៅមួយចំនួន។ ចុះតើត្រូវធ្វើដូចម្តេច ទើបអាចរៀនប្រកបដោយគុណភាពខ្ពស់?

7

ឆ្លើយតបទៅនឹងបញ្ហាខាងលើលោក សុខ គឹមភ័ស្ថ ស្ថាបនិកនិងជាអគ្គនាយក សាលាអន្តរជាតិ ជានចុងអ៊ីង (Jain Zhong Ying International Academy) បានប្រាប់រូបមន្តពិសេស១ ដែលរួមផ្សំចេញពីធាតុទាំង៤គឺ ការសរសេរ(Writing) ការស្តាប់(Listening) ការនិយាយ(Speaking) ការអាន(Reading) ទោះរៀនភាសាអ្វីក៏ចេះដែរ។

4

ទី១/. ការសរសេរ(Writing)៖ គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងចំណោមធាតុផ្សំទាំងបួន។ លោក សុខ គឹមភ័ស្ថ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញសិស្សភាគច្រើនគាត់ចង់ចេះណាស់ ប៉ុន្តែគាត់ខ្ជិលសរសេរ ដល់ពេលអីចឹងវាធ្វើឲ្យអក្សរដែលគាត់ត្រូវចាំក្នុងខួរក្បាលមិនដិតជាប់ទេ។ តែបើចង់ចេះភាសាចិនបានល្អវាផ្តើមចេញពីការសរសេរនេះឯង ត្រូវសរសេរឲ្យបានច្រើនដូចអ្វីដែលខ្លួនចង់ចេះ»

ទី២/. ការស្តាប់(Listening)ជាធម្មតា បើចង់អភិរឌ្ឍជំនាញនៃការស្តាប់ឲ្យកាន់តែប្រសើរ គួរគប្បីស្តាប់តាម Audio រៀនស្តាប់ពីជនជាតិដើម ស្តាប់តាម Youtube ឬក៏ Facebook page ជាដើម។ លោកនាយកសាលាខាងលើបានឲ្យដឹងថា៖ «ពេលស្តាប់យើងពុំចាំបាច់មើលរូប មើលឃ្លីប មើលវីឌីអូអីទេ យើងបើកមកជាលក្ខណកិច្ចសន្ទនាតែម្តង ធ្វើបែបនេះទើបទៅមុខលឿន»

ទី៣/. ការនិយាយ(Speaking) ចង់និយាយបានល្អ លុះត្រាអានសៀវភៅឲ្យបានច្រើន ចេះឃ្លាច្រើន ហើយត្រូវតែនិយាយ។ «យើងព្យាយាមបើកមាត់និយាយ អនុវត្តដោយប្រើមាត់យើងតែម្តង។ ក្នុងនោះប្រសិនបើយើងចេះពាក្យច្រើន ចេះឃ្លាបានច្រើន ប៉ុន្តែអត់បើកមាត់និយាយ ទោះបីជាបុគ្គលម្នាក់នោះចេះច្រើនយ៉ាងណា គឺនិយាយអត់ចេញទេ បើនិយាយចេញក៏រដាក់រដុបដែរ»។ លោក សុខ គឹមភ័ស្ថ បានបន្ថែម។

ទី៤/. ការអាន(Reading) ឲ្យតែពាក់ព័ន្ធជាមួយអក្សរចិន ឬអង់គ្លេស ឬក៏អ្វីដែលយើងចង់ចេះ ត្រូវអានវាឲ្យបានច្រើន មិនថាជាប្រភេទអត្ថបទ ឬសៀវភៅនោះទេ។ លោកនាយកសាលាអន្តរជាតិ ជានចុងអ៊ីង បានថ្លែងថា៖ «ការអានសៀវភៅច្រើនវាធ្វើឲ្យយើងពង្រីកវិសាលភាពនៃចំណេះដឹង ពាក់ព័ន្ធនឹងប្រពន្ធខួរក្បាលរបស់យើង វាធ្វើឲ្យយើងចេះបានច្រើន»

6

យ៉ាងណាមិញ ឆ្លងកាត់បទពិសោធន៍ធ្វើជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជំនាញទាំង៤ដែលបានរៀបរាប់ខាងលើមានសារសំខាន់ទាំងអស់ ប៉ុន្តែចំពោះរូបលោកផ្ទាល់យល់ថា ការសរសេរជារឿងអទិភាពដែលអ្នកសិក្សាត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត។ លោក សុខ គឹមភ័ស្ថ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលយើងសរសេរបានច្រើន យើងប្រើដៃ ប្រើខួរក្បាល ប្រើភ្នែក វត្ថុទាំងបីនេះនឹងជួយឲ្យខួរក្បាលយើងកត់ត្រាបានច្រើន ច្បាស់និងជាក់លាក់ ត្បិតខួរក្បាលប្រៀបដូចបញ្ជីកត់ត្រាមួយអីចឹង។ តែបើខ្ជិលសរសេរ គ្រាន់តែអាន និយាយ និងស្តាប់ លុះអត់ចេះសរសេរ ហើយអត់ចេះអក្សរ ចង់ខ្លាំងទៅមិនរួចទេ»

8

គួរជម្រាបផងដែរថា សាលាអន្តរជាតិ ជានចុងអ៊ីង (Jain Zhong Ying International Academy) មានកម្មវិធីសិក្សាថ្នាក់មតេយ្យពេញម៉ោង និងថ្នាក់ក្រៅម៉ោងភាសាចិន អង់គ្លេស សម្រាប់កុមារនិងយុវវ័យ។ កាន់តែពិសេស ក្នុងឱកាសបើកវគ្គសិក្សាថ្មីនេះ សាលាអន្តរជាតិ ជានចុងអ៊ីង មានការផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់១០% ចូលរៀនចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ និងបន្តទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ។

2

3

ចំពោះបងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៨ ៤៤៥ ៥៣៨ / ០៧៧ ២០០ ៧៨៨ ឬចូលទៅកាន់ទំព័រ Facebook page សាលាអន្តរជាតិ ជានចុងអ៊ី ឬអាចទៅកាន់អាស័យដ្ឋានដោយផ្ទាល់ដែលមានពីរទីតាំង ទីតាំងទី១ស្ថិតនៅ ក្រោយសាលាបឋមសិក្សាច្បារអំពៅ១ និងទីតាំងទី២ស្ថិតនៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

1

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia