មហាសេដ្ឋី Jack Ma ប្រាប់ថាគាត់ស្តាយបំផុត ព្រោះមិនបានដឹងរឿងធំៗទាំងនេះកាលពី២០ឆ្នាំមុន
Kan DaraFEBRUARY 19 20231.3 K views

គេថាអ្វីដែលមិនអាចទិញបានគឺពេលវេលា ហើយមិនអាចទាញថយក្រោយបានក៏ជាពេលវេលា។ ដូច្នេះពេលវេលាពិតជាមានតម្លៃណាស់ ត្រូវធ្វើអ្វីក៏ធ្វើឱ្យហើយកុំនិយាយពាក្យថាចាំសិន​ឬចាំមានពេលចាំធ្វើ។ ជាក់ស្តែង​មហាសេដ្ឋី Jack Ma ធ្លាប់បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងបទសម្ភាសន៍មួយថាលោកពិតជាសោកស្តាយណាស់ ដែលមិនបានដឹងនឹងធ្វើរឿងធំៗទាំងនេះកាលពី២០ឆ្នាំមុន។

ទឹកមុខក្តុកក្តួល មហាសេដ្ឋីរូបនេះបានថ្លែងទាំងទឹកភ្នែករលីងរលោង ថា “ខ្ញុំសោកស្តាយច្រើនរឿងណាស់ក្នុងជីវិតមួយនេះ ទី១ខ្ញុំស្តាយដែលមិនបានចូលរួមជាមួយ​Media ព្រោះខ្ញុំមិនដឹងថាឥទ្ធិពលវាធំ ខ្ញុំស្តាយដែលខ្ញុំគ្មានឱកាសបាននិយាយជាសាធារណៈចែករំលែកបទពិសោធន៍ ព្រោះខ្ញុំខ្វល់ពីឯកជនភាពខ្លាំងពេក ខ្ញុំស្តាយដែលមិនបានចំណាយពេលជាមួយគ្រួសារច្រើនរហូតដល់ប្រពន្ធខ្ញុំនិយាយថា ខ្ញុំជាកម្មសិទ្ធិរបស់ Alibaba មិនមែនជាកម្មសិទ្ធិនាងទេ ហើយបើមានជីវិតម្តងទៀតខ្ញុំនឹងមិនធ្វើបែបនេះទេ”។

គួរជម្រាបផងដែរថាលោក Jack Ma គឺជាមហាសេដ្ឋីជំនួញជនជាតិចិនកើ​តក្នុងឆ្នាំ១៩៦៤  លោកគឺជាសហស្ថាបនិក និងជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់ពិភពលោក លោកបានបាត់ដំណឹងជាសាធារណៈកាលពីខែតុលា ឆ្នាំ ២០២០កន្លងទៅ បន្ទាប់ពីថ្លែងសុន្ទរកថា រិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ចិន៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia