បាត់មុខយូរ ពេលនេះ មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma កំពុងចាប់យករបរថ្មី១ទៀត
ធី ស្រីល័ក្ខNOVEMBER 29 20233.2 K views

ក្រោយពីស្ងាត់បាត់ដំណឹងអស់រយៈពេលជាយូរឆ្នាំកន្លងមកនេះ ថ្មីៗនេះមហាសេដ្ឋីមាឌល្អិតចិត្តធំគឺ Jack Ma បានសំងំបង្កើតមុខរបរថ្មី១ទៀត គឺជាមុខរបរដែលទាក់ទងជាមួយនឹងម្ហូបអាហាវិចខ្ចប់ដែលអាជីវកម្មនេះលោកទើបតែបើកនាពេលថ្មីៗនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ជាក់ស្តែង យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN បានឱ្យដឹងថា ក្រោយបញ្ចប់តួនាទីជា CEO នៅក្រុមហ៊ុនយក្ស Alibaba នៅក្នុងឆ្នាំ ២០១៩ លោក Jack Ma​ បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក ដើម្បីស្វែងយល់អំពីការផលិតម្ហូបអាហារប្រកបដោយនិរន្តរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបើកអាជីវកម្មថ្មីនៅក្នុងប្រទេសចិន។

3

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះអាជីវកម្មរបស់លោក Ma គឺបានលេចជារូបរាងហើយដោយអាជីវកម្មថ្មីរបស់លោកមានឈ្មោះថា “Hangzhou Ma’s Kitchen Food “ មានទីតាំងស្ថិតនៅទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់លោក Ma ភាគខាងកើតនៃប្រទេសចិនដោយចំណាយទុនប្រមាណ ១,៤លានដុល្លារអាមេរិក។ ចំពោះមុខរបរថ្មីរបស់ មហាសេដ្ឋីមាឌតូចល្អិតនេះដែរ គឺផ្តោតទៅលើម្ហូបអាហារប្រភេទវេចខ្ចប់ និងការលក់ផលិតផលទាក់ទងជាមួយកសិកម្មផងដែរ។

2

ចំពោះមូលហេតុដែលធ្វើឱ្យលោក Ma សម្រេចចាប់របរថ្មីដែលទាក់ទងជាមួយនឹងការវិចខ្ចប់ម្ហូបអាហារនេះដែរ គឺលោកមិនឃើញថានៅក្នុងប្រទេសចិនអាហារប្រភេទវេចខ្ចប់នេះគឺកំពុងតែពេញនិយមកាន់តែខ្លាំង ដោយសារប្រជាជនភាគច្រើនរវល់ជាមួយការនឹងលក់ដូរ ធ្វើការដូច្នេះពួកគេពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅទិញអាហារដល់ទីកន្លែងឡើយ។

1

សូមបញ្ជាក់ថា សម្រាប់មុខរបរថ្មីរបស់លោក Jack Ma នេះដែរ មិនមែនជារបស់លោកតែម្នាក់ឯងឡើយ ពោលក៏មានការចូលរួមវិនិយោគពីភាគីផ្សេងទៀតគឺក្រុមហ៊ុន Hangzhou Dajingtou No. 22 Arts and Culture ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia