ក្រោយស្ងាត់ដំណឹងយូរ ពេលនេះមហាសេដ្ឋីមាឌល្អិត Jack Ma កំពុងសំងំកាន់ដំណែងធំ១ក្នុងសាកលវិទ្យាល័យ
ធី ស្រីល័ក្ខAPRIL 26 2023299 views

ក្រោយស្ងាត់បាត់ដំណឹងយូរអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការចូលនិវត្តន៍កាលពីឆ្នាំ ២០១៩ មហាសេដ្ឋីមាធល្អិត Jack Ma ត្រូវបានគេដឹងថា ពុំសូវបង្ហាញមុខច្រើននៅតាមទីសាធារណៈឬកម្មវិធីតូចធំនានាទៀតឡើយ ទើបតែមួយរៈចុងក្រោយនេះប៉ុណ្ណោះដែលគេឃើញវត្តមានរបស់លោកនៅតាមប្រទេសនៅអាស៊ីដូចជា ជប៉ុន និង ប្រទេសថៃ។ហើយថ្មីៗនេះ លោក Jack Ma អតីត CEO របស់ក្រុមហ៊ុនយក្ស Alibaba ត្រូវបានគេដឹងថា លោកកំពុងកាន់ដំណែងធំមួយនៅឯសាកលវិទ្យាល័យនៅឯប្រទេសហុងកុង។

C3891ea0 D3b2 11e9 8d46 8def889b4137

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ បានឱ្យដឹងថា​ លោក Jack Ma ត្រូវបានគេតែងតាំងទៅជាសាស្ត្រាចារ្យមួយរូបប្រចាំសាកលវិទ្យាហុងកុង ក្នុងវ័យ ៥៨ឆ្នាំ។ ក្រោយក្លាយជាសាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនេះ លោក Jack Ma ត្រៀមនឹងបង្រៀនទៅលើមុខវិជ្ជាសំខាន់ៗដូចជា សេដ្ឋកិច្ច កសិកម្ម និង ហិរញ្ញវត្ថុ។

37e86f9d B086 4d59 8f5b 7d4d46bd947b Bd4cfddf

ប្រភពដដែលបានបន្តថា​ អតីតម្ចាស់ក្រុមហ៊ុន Alibaba រូបនេះបានក្លាយទៅជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យហុងកុងនេះតាំងពីថ្ងៃទី ១ខែមេសា មកម្លេះ ដោយលោកបានចុះកុងត្រារយៈពេលឆ្នាំ។ដោយឡែកសម្រាប់មូលហេតុដែល Jack Ma សម្រេចចិត្តមកធ្វើជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យនេះ គឺដោយសារតែលោកចង់ចែករំលែកជាមួយអ្វីដែលលោកបានធ្វើកន្លងមកដែលជាការបង្កើតក្រុមហ៊ុន Alibaba និង ផ្តល់នូវចំណេះដឹងភាពជាសហគ្រិន ក៏ដូចជាការចាត់ចែងហិរញ្ញវត្ថុ និងរបរកសិកម្មដែលជាសរសៃឈាមរបស់ពិភពលោក ឱ្យអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ និងក្លាយជាធនធានសម្រាប់សង្គម។

Jack Ma Pic

គួររំលឹកផងដែរថា មុនក្លាយជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យហុងកុង លោកមហាសេដ្ឋី Jack Ma ធ្លាប់ធ្វើការងារជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ហើយមកដល់បច្ចុប្បន្ន រូបលោកត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិប្រហែលជា ៣៤,១ ពាន់លានដុល្លារ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia