ធ្វើគ្រូម្ដងទៀត! ស្ងាត់​ៗសេដ្ឋី Jack Ma ក្លាយជាគ្រូបង្រៀននៅជប៉ុន បង្រៀនផ្ដោតលើមេរៀនពិសេស២នេះ
ឡុង វឌ្ឍនៈMAY 3 2023308 views

ធ្លាប់មានប្រវត្តិជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលវិវត្តន៍ខ្លួនក្លាយជាសហគ្រិន ដឹកនាំក្រុមហ៊ុនអាលីបាបាឱ្យមានតម្លៃរាប់ពាន់លានដុល្លារ និងកសាងកិត្តិនាមឱ្យល្បីល្បាញពាសពេញពិភពលោក។

ក្នុងដំណើរជីវិតឡើងចុះ ក្រោយពេលជួបគ្រោះព្រោះសម្ដីប៉ុន្មានម៉ាត់របស់លោក កាលពីខែតុលា ឆ្នាំ ២០២០ ធ្លាប់បានរិះគន់ធនាគារ និងនិយ័តករហិរញ្ញវត្ថុរបស់ប្រទេសចិនថាមានភាពតឹងរ៉ឹងពេក និងមិនរាក់ទាក់ចំពោះអាជីវកម្មខ្នាតតូច បានធ្វើឱ្យលោកជួបបញ្ហាជាច្រើន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងមូលធនអាជីវកម្មថយចុះរាប់ពាន់លានដុល្លារផងដែរ។

ក្រោយបញ្ហានោះបានកើតឡើង លោកបានរក្សាភាពស្ងៀមស្ងាត់ និងធ្វើដំណើរទៅកាន់បណ្ដាប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកត្រូវបានសាកលវិទ្យាល័យតូក្យូ នៃប្រទេសជប៉ុន បានអញ្ចើញលោកមកទស្សនកិច្ច និងអញ្ចើញឱ្យធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យរយៈពេលខ្លីផងដែរ។

ក្នុងតួនាទីរបស់គាត់ លោក Ma នឹងចូលរួមនៅក្នុងផ្នែកនានា រួមទាំងការផ្តល់ប្រឹក្សាលើប្រធានបទស្រាវជ្រាវសំខាន់ៗ និងការបង្រៀនអំពីការគ្រប់គ្រង និងការចាប់ផ្ដើមអាជីវកម្មផងដែរ។

គួរជម្រាបថា ការបង្រៀនគឺជាក្ដីស្រលាញ់មួយរបស់លោក ហើយលោកក៏ធ្លាប់បង្ហាញនូវចេតនារបស់ខ្លួនថា ក្រោយពេលខ្លួនចូលនិវត្តន៍លោកចង់ធ្វើជាគ្រូបង្រៀនម្ដងទៀតផងដែរ៕   

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia