ចំណេញជិត១ម៉ឺន$! ដើម្បីអបអរបុណ្យអុំទូកខាងមុខ ISUZU ប្រកាសលក់ឡានបញ្ចុះតម្លៃ លើម៉ូឌែល៤នេះកប់
នារី AUTONOVEMBER 8 20231.1 K views

សម្រាប់ប្រិយមិត្តដែលស្រលាញ់ពេញចិត្តលើរថយន្តរបស់ក្រុមហ៊ុន 𝗜𝗦𝗨𝗭𝗨 ហើយកំពុងសន្សំលុយជិតគ្រប់​ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុន 𝗜𝗦𝗨𝗭𝗨 ប្រចាំស្រុកខ្មែរប្រកាសលក់បញ្ចុះតម្លៃញាក់លើម៉ូឌែលទំនើបៗ រហូតដល់៤ម៉ូដែល ដោយក្នុងម៉ូដែលនិមួយៗបញ្ចុះក្បែរម៉ឺនដុល្លារ។

391704657 727015262792623 3805172945158265467 N

យោងតាមផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអបអរ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះរថយន្ត 𝗜𝗦𝗨𝗭𝗨 ចំនួន ៤ ម៉ូឌែលខាងក្រោម មានតម្លៃថ្មីជូនបងប្អូនទាំងអស់គ្នាយ៉ាងពិសេស ហើយក៏ជាការផ្ដល់ជូនពុំធ្លាប់មានពីមុនផងដែរ។ ដោយក្នុងនោះរួមានម៉ូដែល៖

391681267 727015222792627 1101828789205431873 N

  1. 𝗜𝗦𝗨𝗭𝗨 𝗠𝘂-𝗫 𝟐𝟎𝟐𝟒: តម្លៃចាស់ ៧២,៥០០ដុល្លារ ចុះមកត្រឹម ៦៥,៥០០ដុល្លារ
  2. 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝗖𝗿𝗼𝘀𝘀 : តម្លៃចាស់ ៥៤,៥០០ដុល្លារ ចុះមកត្រឹម ៤៨,៥០០ដុល្លារ
  3. 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗛𝗶-𝗟𝗮𝗻𝗱𝗲𝗿 : តម្លៃចាស់ ៤៦,៩០០ ចុះមកត្រឹម ៤១,៥០០ ដុល្លារ
  4. 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗦𝗽𝗮𝗿𝗸 : តម្លៃចាស់ ៣៦,៥០០ to ចុះមកត្រឹម ២៩,៩០០ដុល្លារ​

មិនត្រឹមតែប៉ុណ្ណោះ អតិថិជនអាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដោយចំណាយមុនត្រឹមតែ 20% ដើម្បីក្លាយជាម្ចាស់រថយន្ត Isuzu ភ្លាមៗ!

391685918 727015162792633 2595199506042434966 N

ជាមួយគ្នានេះដែរ រថយន្ត Isuzu គឺជារថយន្តដែលត្រូវបានទទួលស្គាល់ថាជារថយន្តដែលមានប្រវត្តិជាយូរលង់មកហើយ និងសន្សំសំចៃប្រេងជាងគេ ក្នុងចំណោមរថយន្តនានា ព្រមទាំងបានទួលពានរង្វាន់ជាច្រើន ទៅលើកាសន្សំសំចៃ ការរចនា ប្រព័ន្ធសុវត្ថិភាព នៅតាមបណ្តាលប្រទេសនានាដូចជា អូស្រ្តាលី ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី អាឡឺម៉ង់ អង់គ្លេសជាដើម។​

391720040 727015196125963 6774584299902046703 N

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia