ពិបាកបើកឡើងខ្ពស់! តស់មកស្គាល់រថយន្តកម្លាំងយក្ស២ម៉ូដែលរបស់ Isuzu ឡើងចុះចំណោទលែងភ័យ
នារី AUTOFEBRUARY 29 2024433 views

សម្រាប់បងប្អូនដែលឧស្សារហ៍ធ្វើដំណើរឡើងចុះផ្លូវចំណោទ ហើយភ័យខ្លាចរថយន្តជិះៗថយក្រោយ អត់សូវចេះបើកឡានឡើងចុះ ជាពិសេសប្រិយមិត្តនារី ឈប់បារម្ភទៀតទៅ តស់មកដឹងបច្ចេកវិទ្យានិងគ្រឿងទំនើបៗនៅក្នុងរថយន្តកម្លាំងយក្ស២ម៉ូឌែលរបស់ក្រុមហ៊ុន Isuzu អស់ខ្លាចជាមួយបញ្ហានេះ។

Maxresdefault

យោងតាមការចុះផ្សាយលើផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីនេះបានឱ្យដឹងថា ចង់ដើរលេងកំសាន្តនៅលើភ្នំ?? លោកអ្នកមាន ISUZU មួយ អស់បារម្ភជាមួយការឡើងចុះចំណោទទៀតហើយ! បើកបរដោយសុវត្ថិភាព និងមានទំនុកចិត្តជានិច្ច​ ​ជាមួយ​៖

1

១. ប្រព័ន្ធជំនួយក្នុងការឡើងចំណោទ (HSA - Hill Start Assist) លោកអ្នកដកជើងពីហ្រ្វាំងមកហ្គែរដោយមិន​ព្រួយរឿងថយក្រោយ

២. ប្រព័ន្ធគ្រប់គ្រងល្បឿនពេលចុះចំណោទ (HDC - Hill Descent Control) សម្រួលដល់អ្នកបើកបរ​មិនចាំបាច់ជាន់ហ្វ្រាំងជាប់នោះទេ រថយន្ត​នឹងកាត់បន្ថយល្បឿនដោយខ្លួនឯង

2

៣. Terrain command ប្រព័ន្ធប៉ុង២ អាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ

បើនិយាយអំពីតម្លៃវិញគឺមិនធ្លាប់មាន ចំនេញរហូតដល់​ ៧ពាន់ដុល្លារ ពី 𝗜𝗦𝗨𝗭𝗨  ពោល 𝗜𝗦𝗨𝗭𝗨 𝗠𝘂-𝗫 : ខណៈតម្លៃចាស់ ៧២,៥០០ដុល្លារ ចុះសល់ ៦៥,៥០០ដុល្លារ ហើយ 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 : តម្លៃចាស់ ៥៤,៥០០ដុល្លារ ចុះសល់ ៤៨,៥០០ដុល្លារ។

3

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕​

4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia