ជាដំណឹងដ៏រីករាយសម្រាប់ប្រិយមិត្តដែលតែងគាំទ្ររថយន្ត Isuzu និងអ្នកដែលតែងតែស្រលាញ់ចូលចិត្តការធ្វើដំណើរផ្សងព្រេង ចុះទឹកឡើងភ្នំ និងជិះតាមចំការជាដើម ពេលនេះក្រុមហ៊ុន Isuzu បានបញ្ចេញនៅម៉ូឌែលថ្មីរបស់ខ្លួនថ្មីមួយទៀតគឺ Isuzu D-Max Hi-Lander 2023 ខណៈរថយន្តម៉ូឌែលនេះ មានម៉ាស៊ីនស្ទុះខ្លាំង និងស៊ីប្រេងតិចថែមទៀត សន្សំសំចៃច្រើនដល់ការធ្វើដំណើរប្រចាំថ្ងៃ។
យោងតាមគេហទំព័រ v3cars កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ម៉ូឌែល D-Max Hi-Lander 2023 មានពីរម៉ូឌែល៖ ដោយទី១គឺម៉ូឌែលដែលមានទ្វា២ សម្រាប់ទំហំតួខ្លួនក្នុងកាប៊ីនមានប្រវែង ៥,២៦៥មម ទទឹង ១,៨៧០មម កំពស់ ១,៧៨៥ មម និងបណ្តោយ ១,៧៩០ មម តួកន្ទុយមានបណ្តោយ ១,៨០៥ មម ទទឹង ១,៥៣០ មម និងកំពស់ ៤៩០មម។ខណៈម៉ូឌែលទី២គឺម៉ូដែលទ្វារ ៤ មានប្រវែង ៥,២៦៥ មម ទទឹង ១,៨៧០ មម និងកម្ពស់ ១,៧៨៥ មម និង ១,៧៩០ មម ទ្វារក្រោយមានប្រវែង ១,៤៩ មម ទទឹង ១,៥៣០ មម និងកម្ពស់ ៤៩០ មម។
បើទាក់ទងទៅនឹងការស៊ីប្រេង ម៉ូឌែលគឺសន្សំសំចៃខ្លាំងមែនទែន ប្រសិនបើប្រិយមិត្តបើកបរក្នុងទីក្រុង ១០០km ចំណាយត្រឹមតែ ៦ទៅ៧ លីត្រ ខណៈការបើកបរនៅក្រៅក្រុង ១០០km ចំណាយពី៥ទៅ៦ លីត្រប៉ុណ្ណោះ។
បើនិយាយអំពីប្រព័ន្ឋសុវត្ថិភាពវិញ Isuzu D-Max Hi-Lander 2023 មានបរិក្ខារសុវត្ថិភាពដូចជា ពោងសុវត្ថិភាព ២ និង ៦ ទីតាំងក្នុងម៉ូដែលទ្វារ៤។ លើសពីនេះ D-Max Hi-Lander ក៏បានជួយដល់ការចាប់ហ្វ្រាំង ប្រព័ន្ធគ្រប់គ្រងលំនឹង ប្រព័ន្ធទប់ទល់ពេលចេញដំណើរ ប្រព័ន្ធជំនួយការចាប់ផ្តើមឡើងភ្នំ ប្រព័ន្ធគ្រប់គ្រងល្បឿនពេលចុះជម្រាល HDC កាមេរ៉ាមើលក្រោយពេលចតរថយន្តថែមទៀត។
ទន្ទឹមនឹងនេះដែររថយន្តម៉ូឌែលនេះថែមទាំងបំពាក់នៅប្រព័ន្ធសុវត្ថិភាព ADAS រួមមានប្រព័ន្ធព្រមានពេលបុក ប្រព័ន្ធជំនួយហ្វ្រាំងស្វ័យប្រវត្តិ ប្រព័ន្ធព្រមានពេលចេញពីគន្លងផ្លូវ ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ពេលមានរថយន្តកំពុងបើកបត់ស្តាំ រួមទាំងប្រព័ន្ធកាត់ថាមពលម៉ាស៊ីននៅពេលបង្កើនល្បឿនដោយអចេតនា ប្រព័ន្ធកំណត់ល្បឿនអតិបរមាដោយខ្លួនវា ប្រព័ន្ធលៃតម្រូវធ្នឹមខ្ពស់ដោយស្វ័យប្រវត្តិ និងប្រព័ន្ធហ្រ្វាំងក្រោយឧបទ្ទវហេតុថែមទៀត។
គួរជម្រាបផងដែរថា រថយន្តស៊េរីថ្មីនេះ មានតម្លៃ ៤៦,៥០០ដុល្លារ ( សកាំមៃ + ៤00$)សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕