ជីកថ្មផង ខួងភ្នំផង ទីបំផុតគម្រោងប្រវត្ដិសាស្រ្ដមិនធ្លាប់មាននៅខ្មែរ១នេះសម្រេច ៦០% ហើយគ្រោងបញ្ចប់ឆ្នាំ២០២៤
Bunthoeun KoemAUGUST 26 202211.4 K views

ក្រោយដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយជីកថ្មផង ខួងរួងភ្នំផង ពេលនេះគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលជាប្រព័ន្ធធារាសាស្រ្ដប្រវត្ដិសាស្ដ្រថ្មីមួយមិនធ្លាប់មាននៅកម្ពុជា សម្រេចបាន ៦០ ភាគរយហើយ។ នេះបើតាមការលើកឡើងពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅក្នុងសន្និសីទសារព័ត៌ មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម» កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

300782022 398697775729657 5493643631883881197 N

ថ្លែងក្នុងឱកាសនោះប្រធានមន្ទីរខាងលើបានបញ្ជាក់ថា «អាងទឹកដូនទ្រីនេះ ឥឡូវនេះយើងកំពុងចាប់ដៃគូជាមួយភាគីកូរ៉េហើយភាគីកូរ៉េកំពុងធ្វើការសាងសង់ ហើយឥឡូវនេះសាងសង់បានប្រហែល៦០ ភាគរយនិងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ប្រព័ន្ធនេះមានសក្តានុពលខ្លាំង បើប្រៀបធៀបប្រព័ន្ធទូទាំងប្រទេស ប្រព័ន្ធនេះគឺជាប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស គឺយើងលុងភ្នំតែម្ដង»

សូមជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ហើយក៏ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ ។

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចស្តុកទឹកបានប្រមាណ១៦៣លានម៉ែត្រត្រីគុណអាចផ្គត់ផ្គង់ទឹកសម្រាប់ការ ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន៣៣. ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ ហិកតា ៕

អត្ថបទ៖ កឹម ប៊ុនធឿន

61e0fdfe41601

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia