ក្រុមវិនិយោគិនចិន និងជប៉ុនកំពុងសិក្សាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី នៅទីតាំងទាំងនេះ
Bunthoeun KoemJULY 13 2025788 views

មួយរយៈចុងក្រោយនេះ កម្ពុជាបានកំពុងក្លាយជាទិសដៅសម្រាប់វិនិយោគគិតនៅក្នុងការបោះទុនវិនិយោគជាបន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ វិនិយោគិនដែលមកពីប្រទេសចិន និងប្រទេសជប៉ុន បាននិងកំពុងសិក្សាទីតាំងសម្រាប់ការវិនិយោគបង្កើតរោងតំបន់សេដ្ឋកិច្ចពិសេសរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាផងដែរ។

១.​ វិនិយោគិនចិន

លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ភាគីចិនមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅកម្ពុជា។ ដោយក្នុងនោះរួមមាន៖ ទី១. តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២. តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។

ការបញ្ជាក់ នេះត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

4648b072 D17f 4b91 8aeb B585e28253d7

២.​​​​ វិនិយោគិនជប៉ុន

កាលពីពេលកន្លងទៅនេះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) ដឹកនាំដោយលោក Yasuhiro YAMADA មន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd. បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមការបញ្ជាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចប្រជុំខាងលើបានរៀបចំធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការស្នើសុំការណែនាំបន្ថែមស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ ក្នុងឱកាសនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា បានធ្វើបទបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំង២កន្លែង សម្រាប់គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ នៅកម្ពុជា គឺមួយនៅតំបន់ក្បែររាជធានីភ្នំពេញ និងមួយទៀតនៅខេត្តពោធិ៍សាត់។

មួយរយៈចុងក្រោយនេះ កម្ពុជាបានទាក់ទាញអ្នកវិនិយោគជាច្រើនមកបណ្ដាក់ទុនវិនិយោគ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន​ ៣៧៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគគឺមានការកើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារស្មើនឹងប្រមាណ ៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ៕

49f87975 2283 4404 A84d 46052cf43731

Dc2df14e A29c 4998 A2bc C08c0fab6eca

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia