សូមជ្រាបជាដំណឹង! ក្រុមហ៊ុនទូរស័ព្ទធំបំផុត២នៅកម្ពុជាជូនដំណឹងពីការរអាក់រអួលអ៊ិនធឺណេតនៅថ្ងៃនេះ
Toeuy HongJUNE 13 20256.5 K views

 នៅព្រឹកថ្ងៃស្រុកនេះបណ្ដាញអ៊ិនធឺណេតរបស់ក្រុមហ៊ុនទូរស័ព្ទនិងក្រុមហ៊ុនផ្ដល់សេវាអ៊ិនធឺណេតមួយចំនួននៅប្រទេសកម្ពុជាមានភាពរអាក់រអួលបន្ទាប់ពីរដ្ឋាភិបាលប្រទេសកម្ពុជាប្រកាសថានឹងឈប់ប្រើប្រាស់អ៊ិនធឺណេតដែលមានប្រភពមកពីប្រទេសថៃ។

ជុំវិញបញ្ហានៃការរអាក់រអួលអ៊ិនធឺណេតនេះដែរ ក្រុមហ៊ុនសែលដែលជាក្រុមហ៊ុនបម្រើសេវាទូរស័ព្ទនិងអ៊ិនធឺណេតនិងក្រុមហ៊ុន Smart Axiata បានជូនដំណឹងភ្លាមៗពីការអាក់រអួលនៃសេវាអ៊ិនធឺណេតរបស់ខ្លួនរៀងៗខ្លួន។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនសែលកាតបានឲ្យដឹងថាក្រុមហ៊ុនកំពុងបង្វែរទិសដៅ International IP Transit ក្នុងគោលបំណងដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ។ នៅក្នុងដំណើរការនេះបងប្អូននឹងជួបការរំខានបណ្ដោះអាសន្នដូចជា ល្បឿនយឺតឬដាច់បណ្ដាញជាបណ្ដោះអាសន្ន មិនថាទូរស័ព្ទចល័ត Wifi តាមផ្ទះនិងសហគ្រាសនោះទេ។ យ៉ាងណាមិញភាពរអាក់រអួលនេះនឹងមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

Cel

ចំណែកក្រុមហ៊ុន Smart Axiata បានចេញសេចក្ដីប្រកាសថានឹងធ្វើការប្ដូរទិសដៅ IP Transit អន្តរជាតិចម្បងរបស់កម្ពុជា ហើយនៅក្នុងដំណើរការនៃការប្ដូរIP Transit នេះក្រុមហ៊ុនសូមអភ័យទោសចំពោះភាពរអាក់រអួល ហើយក្រុមការងារបច្ចេកទេសរបស់Smart    កំពុងធ្វើការយ៉ាងហ្មត់ចត់ដើម្បីស្ដារសេវាកម្មនិងល្បឿនអ៊ិនធឺណេត។

Sma

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia