រាជរដ្ឋាភិបាល បើកភ្លើងខៀវឲ្យជប៉ុនបង្កើនសួនឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា
Bunthoeun KoemDECEMBER 9 2023236 views

រាជរដ្ឋាភិបាលបានបើកភ្លើងខៀវ ដោយស្នើឲ្យប្រទេសជ​ប៉ុនបង្កើតសួនឧស្សាហកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

 

Word Image 9163 1

 

ជាកស្ដែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះសម្តេចធិបតីបានស្នើឱ្យភាគីជប៉ុនមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

 

ក្នុងនោះដែរឯកឧត្ដម UENO Atsushi បានបញ្ជាក់ប្រាប់សម្ដេចធិបតីថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល៕

 

408560074 742078214614659 4293167614324737376 N

 

Pam Mention1 Thumb Tepea2021

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia