Trump ថាគេងច្រើនជាមនុស្សខ្ជិល! ខណៈនេះជាទម្លាប់ប្រចាំថ្ងៃ និងម៉ោងគេងរបស់លោក
Ping Chou EngAPRIL 4 20251.3 K views

នៅឆ្នាំ២០២៥នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump មានអាយុ៧៨ឆ្នាំហើយ ដែលអ្នកវិភាគនៅ New York Post ថាលោកមានភាពរស់រវើកជាងមនុស្សដែលមានវ័យចន្លោះ៤០ឆ្នាំទៅទៀត។ នៅរៀងរាល់ព្រឹកភ្ញាក់ពីដំណេក រឿងដំបូងនៅក្នុងចិត្តនិងផ្នត់គំនិតរបស់លោកគឺអ្វីគ្រប់យ៉ាងគឺជាអាជីវកម្ម។

 

យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ២០១៧ ជាមួយកាសែត The Guardian លោកប្រធានាធិបតីជាអតីតអ្នកជំនួញដ៏សកម្មរូបនេះ បាននិយាយថាលោក មិនចំណាយពេលច្រើនម៉ោងក្នុងការគេងទេ លោកថាការគេងច្រើនលើសពីអ្វីដែលត្រូវការ គឺជាទម្លាប់របស់មនុស្សខ្ជិល។​

 

បន្ថែមពីនោះនៅក្នុងសៀវភៅបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៤ ដែលមានចំណងជាថា «Think Like a Billionaire» លោក Gwenda Blair ដែលជាអ្នកចងក្រងជីវប្រវត្តិរបស់លោក Trump បានសរសេរថាជាធម្មតាលោក Trump គេង៤ម៉ោងប៉ុណ្ណោះក្នុងមួយយប់​ ខណៈម៉ោងចូលដំណេកគឺមិនច្បាស់លាស់។  

 

ទន្ទឹមនឹងនេះបើតាមរបាយការណ៍ពីសេតវិមាន នៅពេលលោកកាន់តំណែងជាប្រធានាធិបតី ការងារជាប្រចាំថ្ងៃរបស់លោកគឺនៅម៉ោង១១ព្រឹក បើទោះបីជាលោកក្រោកពីដំណេកតាំងពីមុនម៉ោង៦ព្រឹកក្តី។

 

ក្នុងនោះចំណង់ចំណូលចិត្តរបស់លោកប្រធានាធិបតី Donald Trump គឺការអាននិងស្តាប់ព័ត៌មានជារៀងរាល់ព្រឹក មុននឹងចាប់ផ្តើមជួបជុំជាមួយមនុស្ស ក្រុមការងារទាំងអស់ ហើយជាទម្លាប់លោកនឹងទទួលទានអាហារថ្ងៃត្រង់នៅម៉ោង១២:៤៥នាទី ដោយអាហារសំណប់ចិត្តរបស់លោកគឺ MacDonald's និងភេសជ្ជៈ Coke ៕ 

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia