ក្រុមហ៊ុនបច្ចេកវិទ្យានៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាមនុស្សជាតិនៅជុំវិញពិភពលោក ក៏ដូចជាជួយធ្វើឱ្យមនុស្សនៅពិភពលោករស់នៅកាន់តែមានសុខមាលភាពប្រកបដោយភាពងាយស្រួលជាងមុនមួយកម្រិតទៀត។ យ៉ាងណាមិញ ប្រហែលជាមនុស្សមិនច្រើនទេដែលដឹងថា ក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនយក្សភាគច្រើនសុទ្ធតែដឹកនាំដោយCEO ជនជាតិឥណ្ឌា។
ក្រុមហ៊ុន មានលោក ជានាយកប្រតិបត្តិ
២. ក្រុមហ៊ុន Microsoft មានលោក Satya Nadella ជានាយកប្រតិបត្តិ
៣. ក្រុមហ៊ុន Twitter មានលោក Parag Agrawal ជានាយកប្រតិបត្តិ
៤ ក្រុមហ៊ុន IBM មានលោក Arvind Krishna ជានាយកប្រតិបត្តិ
៥. ក្រុមហ៊ុន Mastercard មានលោក Ajay Banga ជានាយកប្រតិបត្តិ (ត្រឹមខែធ្នូឆ្នាំ២០២០)
៦. ក្រុមហ៊ុន Vimeo មានអ្នកនាង Anjali Sud ជានាយកប្រតិបត្តិ
៧. ក្រុមហ៊ុន Adobe Inc មានលោក Shantanu Narayen ជានាយកប្រតិបត្តិ
៨. ក្រុមហ៊ុន VMWare មានលោក Raghu Raghuram ជានាយកប្រតិបត្តិ
៩. ក្រុមហ៊ុន Arista Networks មានលោក Jayshree Ulla ជានាយកប្រតិបត្តិ
១០. ក្រុមហ៊ុន Alto Networks មានលោក Nikesh Arora ជានាយកប្រតិបត្តិ។
ប៉ុន្តែតើអ្វីជាហេតុផលសំខាន់ដែលធ្វើឱ្យ CEO ក្រុមហ៊ុនយក្សជាច្រើននៅលើលោក ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាត្រូវបានដឹកនាំដោយនាយកប្រតិបត្តិជាជនជាតិឥណ្ឌាបែបនេះ? ចម្លើយគឺព្រោះតែប្រព័ន្ធអប់រំក្នុងប្រទេសឥណ្ឌាលើផ្នែកព័ត៌មានវិទ្យាគឺមានគុណភាពខ្ពស់ និងជាជំនាញដែលពិភពលោកទទួលស្គាល់ទៅលើសមត្ថភាពរបស់ប្រជាជនឥណ្ឌាដែលមានជំនាញផ្នែកព័ត៌មានវិទ្យា។ មួយវិញទៀត ដោយសារតែ នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាភាគច្រើនរបស់ឥណ្ឌា តែងតែមានប្រវត្តិផ្នែកសរសេរកម្មវិធី ឬវិស្វកម្មកកុំព្យូទ័រ ហើយជួនកាលគាត់ទទួលបានសញ្ញាបត្រផ្នែកបច្ចេកវិទ្យាមួយហើយ គាត់ក៏បន្តការសិក្សាលើផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) បន្ថែម ឬសញ្ញាបត្រលើផ្នែកអាជីវកម្មផ្សេងទៀត ដែលនេះជាហេតុធ្វើឱ្យសមត្ថភាពពួកគាត់មានភាពលេចធ្លោបំផុត ព្រោះគាត់អាចយល់ទាំងប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ និងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងអាជីវកម្មលំដាប់ពិភពលោកថែមទៀតផង៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713