ស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយ៖ កម្មវិធី ISV Roadshow លើកដំបូងក្នុងប្រទេសកម្ពុជា
Daneth MechOCTOBER 23 2023

កម្មវិធីធ្វើបទបង្ហាញអំពី Independent Software Vendor (ISV) Roadshow ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន EZECOM សហការជាមួយក្រុមហ៊ុន AWS ដើម្បីបង្ហាញពីលក្ខណៈពិសេសនៃបច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន MongoDB, Trend Micro, Fortinet, Datadog និង Databricks ហើយវានឹងរួមចំណែកដល់ការរីកចម្រើនអាជីវកម្មនានា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា មានមោទកភាពក្នុងការប្រកាសពីកម្មវិធីធ្វើបទបង្ហាញអំពី Independent Software Vendor (ISV) Roadshow លើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសហការជាមួយដៃគូ Amazon Web Services (AWS) និង Independent Software Vendor (ISV) ។

Photo 2023 10 23 15 49 30

កម្មវិធី ISV Roadshow បានប្រមូលផ្តុំនូវក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកធំៗ ដូចជា៖ Amazon Web Services (AWS), Databricks, MongoDB, Datadog, Trend Micro និង Fortinet ដើម្បីផ្តល់ដំណោះស្រាយជាច្រើនដល់អាជីវកម្ម ក្នុងការគ្រប់គ្រងទិន្នន័យ ការវិភាគ សុវត្ថិភាពទិន្នន័យ និងការតាមដានត្រួតពិនិត្យទិន្នន័យជាដើម។ កម្មវិធីទាំងនេះ នឹងជួយដល់ក្រុមហ៊ុននានា តាមរយៈហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ ដែលធានានូវការប្រើប្រាស់ទិន្នន័យប្រកបដោយសុក្រិតភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនសុវត្ថិភាពតាមអ៊ីនធឺណិត។ ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់អាជីវកម្ម ការពង្រឹងបច្ចេកវិទ្យាឌីជីថល និងការជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យនៅក្នុងបរិបទឌីជីថលដែលកំពុងវិវត្តទៅមុខយ៉ាងលឿននៅក្នុងកម្ពុជា។

កម្មវិធី ISV Roadshow នេះ បានរៀបចំឡើងនៅសណ្ឋាគារ Sun & Moon Riverside នៅថ្ងៃទី 6 ខែតុលា ឆ្នាំ២០២៣ ហើយរបៀបវារៈសំខាន់ៗនៃកម្មវិធីនេះរួមមាន ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាឌីជីថល ដើម្បីជួយឱ្យក្រុមហ៊ុនក្នុងស្រុកអាចស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះ អាចយកមកប្រើប្រាស់ដើម្បីជំរុញឱ្យស្ថាប័នរបស់ខ្លួនកាន់តែទទួលបានជោគជ័យ គន្លឹះសំខាន់ៗក្នុងការការពារសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអនុលោមស្របច្បាប់។ នៅក្នុងកម្មវិធី ISV Roadshow នេះ អ្នកជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើន បានចែករំលែកបទពិសោធន៍ល្អៗទាក់ទងទៅនឹងយុទ្ធសាស្ត្រនានា ដែលអាចយកទៅអនុវត្តបាន ដើម្បីបង្កើនយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន និងបង្កើនការរីកលូតលាស់នៃអាជីវកម្មផងដែរ។

Photo 2023 10 23 15 49 11

លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ ក្រុមហ៊ុន Ezecom បានមានប្រសាសន៍ថា «​​នេះពិតជាព្រឹត្តិការណ៍ឌីជីថលដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យសាធារណៈ និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា តាមរយៈការជួយឱ្យក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់សេវាកម្មក្លោដកាន់តែប្រសើរឡើង»។ «តាមរយៈការប្រមូលផ្តុំក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលដ៏ល្អបំផុត យើងសង្ឃឹមថានឹងជួយក្រុមហ៊ុនក្នុងស្រុកឱ្យទទួលបានសុវត្ថិភាពអ៊ិនធឺណិត ប្រសិទ្ធភាព និងប្រតិបត្តិការអាជីវកម្មកាន់ល្អប្រសើរឡើង តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដ៏រឹងមាំរបស់ខ្លួន។ ​កម្មវិធី ISV Roadshow ​នេះ នឹង​ជំរុញ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន​ អោយបានប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលកម្រិតខ្ពស់»។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ ក្រុមហ៊ុន Ezecom មានប្រសាសន៍បន្ថែមទៀតថា «តម្រូវការសុវត្ថិភាពលើបណ្តាញអ៊ិនធឺណិតទាំងវិស័យសាធារណៈ និងឯកជន ដែលជាក្រុមហ៊ុន និងស្ថាប័ននានាកំពុងមានតម្រូវការខ្ពស់ ដោយគេតែងតែសង្កេតឃើញថាមានការបាត់បង់ទិន្នន័យ ខាតបង់ពេលវេលា ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្ថាប័នរបស់ខ្លួន និងរំខានដល់ផលិតភាពអាជីវកម្ម ដោយសារទិន្នន័យត្រូវបានបែកធ្លាយ ឬក្រុមចោរលួចយក» ។ «តាមរយៈការបង្ហាញពីភាពជាដៃគូ និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន AWS យើងសង្ឃឹមថា យើងនឹងជួយឱ្យក្រុមហ៊ុននានាជៀសផុតពីការខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ឬបញ្ហានានាដែលកើតឡើងដោយមិនដឹងខ្លួន»។

យោងតាមរបាយការណ៍ឆ្នាំ 2020 នៅក្នុងកាសែត Washington Post ដោយដកស្រង់របាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាជាសកល និងក្រុមហ៊ុនសន្តិសុខកុំព្យូទ័រ McAfee បានលើកឡើងថា ការខាតបង់ដែលកើតឡើងពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងឆ្នាំ 2020 គឺមានការកើនឡើង ហើយកើនឡើងស្ទើរតែទ្វេដងនៃចំនួនដែលបាត់បង់ចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ 2018។

លើសពីនេះ របាយការណ៍ដដែលបានបញ្ជាក់ថា ការវាយប្រហារក្នុងទម្រង់ ransomware ជាមធ្យមធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយស្ថិតនៅក្រៅបណ្តាញរហូតដល់ 18 ម៉ោង ហើយរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ការចំណាយជាមធ្យមរបស់ស្ថាប័ន ពីការរំខានដែលបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតបែបនេះ អាចធ្វើអោយក្រុមហ៊ុនខាត់បង់អស់រាប់រយពាន់ ហើយវិស័យហិរញ្ញវត្ថុ និងសុខាភិបាល គឺជាគោលដៅធំជាងគេដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតផ្តោតការវាយប្រហារ។

កម្ពុជាក៏អាចជាគោលដៅមួយនៃការវាយប្រហារបែបនេះដែរ ដែលអាចធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកខាតបង់ប្រាក់រាប់លានដុល្លារតាមរយៈការបាត់បង់ផលិតភាពអាជីវកម្ម ក៏ព្រោះតែដំណើរការបច្ចេកវិទ្យារអាក់រអួល។

ដូចគ្នានេះផងដែរ យោងតាមអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត Trend Micro ចាប់តាំងពីឆ្នាំ 2013 ការវាយប្រហារក្នុងទម្រង់ malware មានការកើនឡើង ហើយវាបានក្លាយជាវិធីទូទៅដែលប្រើដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ 2014 ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានលួចប្រាក់ចំនួន 25 លានដុល្លារពីវិស័យ ហិរញ្ញវត្ថុរបស់ប្រទេសនេះ ដោយយកម៉ាស៊ីន ATMs ជាគោលដៅសម្រាប់ការវាយប្រហារ។ ហើយកម្មវិធីដែលងាយរងគ្រោះផ្សេងទៀត រួមមាន ប្រព័ន្ធទូទាត់ប្រតិបត្តិការលក់ (Point of Sale) ក៏ជាគោលដៅសំខាន់ក្នុងការវាយប្រហាររបស់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។

Photo 2023 10 23 15 49 34

Photo 2023 10 23 15 49 24

​នៅកម្មវិធី ISV Roadshow អ្នកជំនាញបច្ចេកវិទ្យាឌីជីថល (Software Vendors) ដែលបានរៀបចំនាពេលថ្មីៗ នេះ លោក Kapil Jain អ្នកជំនាញផ្នែកសុវត្ថិភាព Cloud របស់ក្រុមហ៊ុន Trend Micro បានផ្តល់អនុសាសន៍លើទិដ្ឋភាពទូទៅនៃសន្តិសុខបច្ចេកវិទ្យាឌីជីថល និងការគំរាមកំហែងនានានៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោកក៏បានលើកឡើងអំពីអភិបាលកិច្ច និងការអនុលោមតាមច្បាប់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។ ហើយលោក Kapil ក៏បានផ្តល់ទិដ្ឋភាពទូទៅអំពីរបៀបដែលស្ថាប័ននានាអាចវាយតម្លៃហានិភ័យសុវត្ថិភាពរបស់ពួកគេបានយ៉ាងទូលំទូលាយតាមរយៈសេវាកម្មបច្ចេកវិទ្យារបស់ Amazon Web Service ជាមួយលក្ខណៈពិសេសនៃប្រតិបត្តិការការពារប្រកបដោយសុវត្ថិភាពខ្ពស់នាពេលអនាគត។

អ្នកជំនាញផ្តល់ដំណោះស្រាយបច្ចេកវិទ្យាផ្សេងទៀត ដែលមានវត្តមាននៅក្នុងកម្មវិធី ISV Roadshow រួមមានក្រុមហ៊ុន MongoDB, Databricks, Datadog និង Fortinet ។

Haley Le អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Databricks បានពិភាក្សាអំពីការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Databricks ដើម្បីជំរុញឱ្យក្រុមហ៊ុននៅក្នុងកម្ពុជាអាចប្រមូលទិន្នន័យដាក់ជាមួយគ្នានៅតែមួយកន្លែង​ ដើម្បីកាត់បន្ថយការចំណាយយ៉ាងច្រើនលើប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោក Wenqian Jin, High Tech Account Executive នៅ MongoDB បានបង្ហាញដំណោះស្រាយដើម្បីជួយឱ្យក្រុមហ៊ុនខ្មែរបង្កើនផលិតភាពរបស់អ្នកអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួន ដោយសម្រួលដល់ប្រតិបត្តិការ និងការគ្រប់គ្រងទិន្ន័យអាជីវកម្ម។

Kenneth Foo វិស្វករផ្នែកលក់នៅក្រុមហ៊ុន Datadog បានពន្យល់ពីរបៀបដែលបច្ចេកវិទ្យា Datadog អាចជួយក្រុមហ៊ុនខ្មែរ ឱ្យរកឃើញភាពមិនប្រក្រតីដោយស្វ័យប្រវត្តិ ធ្វើការត្រួតពិនិត្យរកមូលហេតុ និងការវិភាគផលប៉ះពាល់អាជីវកម្ម ដើម្បីកាត់បន្ថយភាពរអាក់រអួលនៃប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងដោះស្រាយបញ្ហានានា។

លោក Jawn Lim វិស្វករប្រចាំតំបន់​ នៅក្រុមហ៊ុន Fortinet បានផ្តល់ការយល់ឃើញយ៉ាងទូលំទូលាយ អំពីរបៀបដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចប្រើប្រាស់ឧបករណ៍សុវត្ថិភាព ដើម្បីបង្កើនសុវត្ថិភាពក្រុមហ៊ុនរបស់ខ្លួន ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud។

បន្ថែមពីលើការជំរុញការធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការផ្តល់ដំបូន្មានល្អៗ អំពីរបៀបប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលអនាគត កម្មវិធី ISV Roadshow ក៏ជាឱកាសដ៏មានតម្លៃក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកឌីជីថលដែលមានគំនិតដូចគ្នា។

តើលោកអ្នកមិនបានចូលរួមក្នុងកម្មវិធី ISV Roadshow ដ៏​អស្ចារ្យ​របស់​យើងដែរមែនទេ? ចូរកុំបារម្ភ លោកអ្នកនៅតែអាចមានឱកាសដើម្បីធ្វើអោយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន ឆ្ពោះទៅកាន់ពិភពបច្ចេកវិទ្យាថ្មីបានដែរ។ ទទួលបានបទពិសោធន៍ថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុនធំៗដូចជា៖ MongoDB, Trend Micro, Fortinet, Datadog និង Databricks និងបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតដូចជា DDoS ជាមួយក្រុមហ៊ុន Ezecom ឥឡូវនេះទៅ។

បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់របស់លោកអ្នកជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាដ៏អស្ចារ្យ ក្នុងការគ្រប់គ្រង ការវិភាគ ការបង្កើនការការពារសុវត្ថិភាព និងការត្រួតពិនិត្យទិន្នន័យបានល្អ។ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងបន្តនាំមុខគេក្នុងការប្រកួតប្រជែងផ្សេងៗ! ទាក់ទងមកក្រុមហ៊ុន Ezecom តាមរយៈទូរសព្ទលេខ 085 888 181 ឬចុចលីងនៅទីនេះ ដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពកាន់តែល្អប្រសើរឡើងនៅលើអ៊ីនធឺណិត និងបង្កើនការប្រើប្រាស់ទិន្នន័យបានយ៉ាងទូលំទូលាយដើម្បីជំរុញឱ្យអាជីវកម្មកាន់តែរីកលូតលាស់ឥតឈប់ឈរ។

Photo 2023 10 23 15 49 16

Photo 2023 10 23 15 49 38

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia