ចំពោះបងប្អូនដែលស្រលាញ់និងចូលចិត្តការចម្អិនម្ហូប ហើយមានក្តីស្រមៃចង់ក្លាយជាចុងភៅដ៏ពូកែម្នាក់ អាចត្រៀមខ្លួនឱ្យហើយទៅព្រោះកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានត្រឡប់មកវិញ ខណៈម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ២០០លានរៀលឯណោះ។
ជាក់ស្តែង យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ MasterChef Cambodia បានឱ្យដឹងថា ឱកាសដែលលោកអ្នកចង់ផ្លាស់ប្តូរខ្លួនឯងពីអ្នកចម្អិនតាមផ្ទះមកក្លាយជាចុងភៅអាជីពបានត្រឡប់មកវិញហើយជាមួយកម្មវិធី "MasterChef Cambodia" រដូវកាលទី៤ ដែលម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ២០០លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនសន្ធឹកសន្ធាប់ទៀត ចាំដល់ពេលណាទៀតប្រញាប់រួសរាន់ដាក់ពាក្យណា។
នៅក្នុងនោះដែរ សម្រាប់លក្ខខណ្ឌទូទៅសម្រាប់ការចូលរួមប្រកួតមានដូចជា៖
- ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤
- ត្រូវមានសញ្ជាតិខ្មែរ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា
- មិនមែនជាចុងភៅអាជីព កូនកាំបិត ឬជាសិស្សដែលធ្លាប់និងកំពុងរៀនជំនាញធ្វើម្ហូបនោះទេ
- ត្រូវមានពេលគ្រប់គ្រាន់សម្រាប់កាលវិភាគថត និងការផលិតរបស់កម្មវិធីដែលបានកំណត់
- មិនធ្លាប់មាន ឬជាប់ពាក់ព័ន្ធជាមួយបទល្មើសណាមួយឡើយ
ជាមួយគ្នានោះដែរ ចំពោះលក្ខខណ្ឌចាំបាច់សម្រាប់ការដាក់ពាក្យមានដូចជា៖
- នាំយកមកជាមួយនូវម្ហូប ដែលចម្អិនរួចដោយខ្លួនឯងផ្ទាល់មកកាន់កន្លែងទទួលពាក្យ ដើម្បីធ្វើការវិនិច្ឆ័យ
- បន្ទាប់ពីធ្វើការវិនិច្ឆ័យរួច យើងនឹងមានកិច្ចសម្ភាសន៍ខ្លីមួយ
- សម្រាប់អ្នកដែលត្រូវជាប់ទៅវគ្គបន្ត នឹងទទួលបានព័ត៌មានពីក្រុមការងារ "MasterChef Cambodia"
ដូច្នេះហើយ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ធ្វើការប្រកួតអាចដាក់ពាក្យតាមរយៈ QR Code ខាងក្រោមនេះបាន