ក្រុមហ៊ុន អាយជីត្រេឌីងគ្រុបបានរៀបចំពិធីជប់លៀងអបអរសាទរ ការសម្ពោធជាផ្លូវការសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដំបូងគេនៅកម្ពុជា និងខួបមួយឆ្នាំនៃផលិតផល១នេះ មានវត្តមាននៅលើទីផ្សារ
Sreymom ChaJULY 2 2024

នៅថ្ងៃទី ២៨​ ខែ កក្កដា​ ឆ្នាំ ២០២៤ រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាយជីត្រេឌីងគ្រុប បានរៀបចំកម្មវិធីថ្លែងអំណរគុណទៅដល់ដៃគូអាជីវកម្មនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពីការប្តេជ្ញាចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដែលលើកស្ទួយផលិតផលក្នុងស្រុក ផលិតដោយស្នាដៃកូនខ្មែរ រួមជាមួយនឹងការអបអរចំពោះការគាំទ្រយ៉ាងខ្លាំងក្លា និង ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងឡាយ ដែលបានឆ្លងកាត់រួមគ្នាអស់រយៈពេល ១ ឆ្នាំកន្លងទៅនេះ។

Photo 2024 07 02 11 11 27

លោក ចន្ទ័ បញ្ញារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុនអាយជី ត្រេឌីងគ្រុប មានប្រសាសន៍ថា  អតិថិជនតែងតែបង្ហាញនូវកង្វល់ហេតុអ្វីបានជាផលិតផលក្នុងស្រុកត្រូវលក់ស្មើរ ឬប្រហាក់ប្រហែលផលិតផលនាំចូល?

ដើម្បីឲ្យផលិតផលក្នុងស្រុកអាចរស់បាន និងប្រកួតជាមួយផលិតផលនាំចូលបានលុះត្រាតែ :

            ១.យើងនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីឲ្យកំណើននៃការផ្គត់ផ្គង់កើនឡើង ការផលិតកើនឡើង នាំឲ្យថ្លៃថេររបស់ថ្លៃដើមធ្លាក់ចុះ នាំឲ្យតម្លៃរបស់យើងអាចប្រគួតជាមួយគេបានហើយ។

            ២.បងប្អូនអ្នកប្រើប្រាស់ទាំងអស់ឈប់គិតថាផលិតផលក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃធូរថ្លៃ គឺពួកយើងបានខិតខំស្វែងរកនូវគុណភាពជូនបងប្អូន។

Photo 2024 07 02 11 11 37

លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ (ហៅកាត់ថា KHH)  បានថ្លែងថា

បេសកកម្មរបស់យើង គឺក្លាយជាក្រុមហ៊ុនក្នុងស្រុកទី១ ដែលផ្ដល់ជូននូវផលិតផលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននិង ផលិតផលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ អ្នកលក់ដុំនិង អ្នកលក់រាយក្នុងប្រទេសកម្ពុជា។

Photo 2024 07 02 11 11 32

គួររំលឹកផងដែរថា សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន ដំបូងគេនៅកម្ពុជា រូបមន្តពីប្រទេសកូរ៉េ ផ្សំពីសារ៉ាយសមុទ្រស្ពីរ៉ូលីណា ជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលសំបូរទៅដោយវីតាមីន E ជំនួយស្បែកឲ្យទន់ល្មើយ ការពារពីប្រតិកម្មអាលែហ្សី និងពន្លឿនសក់ដុះបានល្អ ៕

សាប៊ូលាងដបទឹកដោះម៉ាក KLEN ផលិតពីរូបមន្តធម្មជាតិ ១០០% ដែលកម្ចាត់មេរោគបានល្អបំផុត ប្រើបានជាមួយដបទឹកដោះគោ ក្បាលដោះ ក៏ដូចជារបស់របរ ប្រើប្រាស់ផ្សេងៗរបស់ទារក។

សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដំបូងគេនៅកម្ពុជា

អំពីក្រុមហ៊ុន 

នៅឆ្នាំ ២០១៩ IG Trading បានទទួលសិទ្ធផ្ដាច់មុខពី  DANA Dairy  ក្នុងការចែកចាយផលិតផលទឹកដោះគោម្សៅសម្រាប់កុមារ និងទារកនៅ  កម្ពុជា។ ដាណា ឌែរី គ្រុប គឺជាអ្នកផលិត និងផ្គត់ផ្គង់ទឹកដោះគោជាច្រើនមុខទៅកាន់ទីផ្សារពិភពលោកជាមួយនឹងរោងចក្រធំៗរបស់ខ្លួននៅក្នុងប្រទេសបារាំង ស្វីស និងអេស្តូនី។ បច្ចុប្បន្ន DANA Dairy Group  ប្រតិបត្តិការចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង 40 ប្រទេសទូទាំងពិភពលោក។

Photo 2024 07 02 11 11 22

ឆ្នាំ ២០២៣ ក្រុមហ៊ុន IG Trading Group បានក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុន KHH   ដើម្បីចែកចាយផលិតផលក្នុងស្រុកដែលមានគុណភាពគឺសាប៊ូកក់សក់ ដុសខ្លួន សាប៊ូលាងដប សម្រាប់កុមារនិងទារក ម៉ាក KLEN ដែលជាយីហោបញ្ជាក់ពីគុណភាពរបស់ខ្មែរ ជាមួយនឹងរូបមន្ត  ពីប្រទេសកូរ៉េខាងត្បូង ។

Sreymom Cha

អត្ថបទសរុប៖ 249

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia