តោះអ្នកចូលចិត្តញាំ! ហាង Ichiban Buffet នឹងមានការបញ្ចុះតម្លៃពិសេស៥ថែម១ សម្រាប់ការសម្ពោធសាខាទី៣

នៅពេលដែលនិយាយទៅដល់ហាងប៊ូហ្វេមួយកន្លែងដែលមានឈ្មោះថា Ichiban Buffet ប្រាកដជាមានបងប្អូនមួយចំនួនស្គាល់ច្រើន ព្រោះហាងប៊ូហ្វេមួយនេះទើបតែបើកដំណើរកាលបាន១ឆ្នាំទេ តែទទួលបានការគាំទ្រយ៉ាងច្រើនកុះករព្រោះតែម្ហូបនីមួយៗដែលអតិថិជនបានញាំសុទ្ធតែនៅថ្មីៗស្រស់ៗ ចំណែកឯសេវាកម្មក៏ល្អ បុគ្គលិកក៏រួសរាយរាក់ទាក់ផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះសម្រាប់អតិថិជនដែលចូលចិត្តញាំអាហារប៊ូហ្វេឱកាសល្អបានមកដល់ហើយ ព្រោះហាង Ichiban Buffet និងមានការបញ្ចុះតម្លៃពិសេសសម្រាប់ការសម្ពោធសាខាថ្មីគឺនៅទួលគោកខាងមុខនេះ។ ចំពោះការបញ្ចុះតម្លៃនេះផងដែរ គឺទៅញាំ ៥នាក់ថែម១នាក់ ចំណែកឯងភេសជ្ជៈ Angkor Beer នឹងបញ្ចុះតម្លៃ១ដប សល់ត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

១០

ចំពោះការប្រូម៉ូសិនសាខាទី៣ របស់ Ichiban Buffet ដែលមានទីតាំងស្ថិតនៅក្នុងគ្រីស្តាល់ស្វ៊ែរទួលគោក និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដូច្នេះហើយនៅក្នុងឱកាសសម្ពោធសាខាថ្មីនេះ ក៏មានការបញ្ចុះតម្លៃជាច្រើនសម្រាប់អតិថិជនដែលទៅញាំដល់ហាង ជាពិសេសនោះសម្រាប់អតិថិជនដែលបាន Check in នៅក្នុងហាង Ichiban Buffet នឹងទទួលបានកាដូរពិសេសពីហាង Ichiban ផងដែរ។

លើសពីនេះទៅទៀត សម្រាប់សាខាទាំង ៣ របស់ Ichiban Buffet គឺមានទីតាំងធំទូលាយល្អពិសេស សម្រាប់ក្រុមគ្រួសារ ក្រុមការងារដែលចង់ប្រារព្ធកម្មវិធីៗផ្សេងហើយចង់ញាំលក្ខណៈជាក្រុមគឺខាងហាងមានរៀបចំគ្រប់សព្វតែម្តងចំណែកតម្លៃក៏សមរម្យដែរ ហើយសម្រាប់អ្នកដែលមានកម្មវិធីផ្សេងៗហើយចង់ទៅធ្វើនៅ Ichiban Buffet នឹងមានការផ្តល់ជូនតម្លៃពិសេសដូចគ្នា។

១១

សូមបញ្ជាក់ថា ឆ្លងឆ្នាំក៏ខិតជិតមកដល់ ហើយរដូវកាលជួបជុំផ្សេងៗក៏ចូលមកដល់ដែរ ដូច្នេះបងប្អូនទាំងអស់គ្នាអាចទៅពិសារប៊ូហ្វេជុំគ្នានៅ Ichiban Buffet បានធានាថាមិនខកចិត្តបំណងឡើយ បែបនេះហើយកុំភ្លេចទៅញាំអាហារប៊ូហ្វេនៅ Ichiban ដែលមានសាខា ៣ ធំៗ ដោយសាខាទី១ ស្ថិតនៅបឹងកេងកង ផ្លូវលេខ ៥១ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 095 222 995/ 010 995 322 សាខាទី២ ស្ថិតនៅផ្សារអ៊ីអនម៉ល សែនសុខ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 095 222 770/ 093 222 773 សាខាចុងក្រោយគេគឺសាខាទី៣ ស្ថិតនៅទួលគោក អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 095 222 381 គ្រប់សាខាទាំងអស់ដែលចាបក្រហមបានរៀបរាប់ខាងលើប្រសិនជាលោក លោកស្រីចង់កក់ទុកសម្រាប់ធ្វើកម្មវិធីជួបជុំនានាអាចធ្វើការខលតាមលេខដែលបានរៀបរាប់ខាងលើបាន ឬអាចធ្វើការឆាតទៅកាន់ផេក Ichiban Buffet ៕

១៣៩១២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia