ពូកែណាស់ ! យុវជនវ័យ ២៣ឆ្នាំ ១រូបបោះទុនរកស៊ីពីកូនឡានតូចមួយ រហូតមានហាង ៦០សាខា
Sambat SokhlangJANUARY 3 2024101 views

មិនចាំដល់មានលុយបើកហាងធំៗក៏យុវជនវ័យក្មេងមួយរូបឈ្មោះ Nico Vergara អាចបំពេញក្តីស្រមៃចេញចេញរកស៊ីខ្លួន​ឯងបាន ដោយសម្រេចចិត្តចេញរកស៊ីលក់ការ៉េមតាំងពីកូនឡានតូចមួយរហូតមានហាង ៦០សាខា និងអាចរកចំណូលបានមួយឆ្នាំៗរាប់ម៉ឺនដុល្លារ ។

 

Nicos Ice Cream 15

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក CNBC បានឱ្យដឹងថា Nico Vergara បច្ចុប្បន្នគឺជាម្ចាស់ហាងលក់ការ៉េមមួយឈ្មោះថា Zeds Real Fruit Ice Cream ដែលជាហាងការ៉េមដ៏ល្បីល្បាញនិងពេញនិយមមួយនៅសហរដ្ឋអាមេរិក ដែលមកដល់ពេលនេះហាងការ៉េមនេះបានបំបែកខ្លួនបានចំនួន ៦០សាខា នៅទូទាំងសហរដ្ឋអាមេរិក ។

 

B1ecf238 Ed5a 4b5a 8cea 455b016e4029

 

ប្រភពដដែលខាងលើបានបន្តថា មុនពេលដែល Vergara មានហាងដល់ ៦០សាខាដូចពេលនេះ គឺដើមឡើយលោកមានត្រឹមតែកូនឡានលក់ការ៉េមតូចមួយប៉ុណ្ណោះ ដែលកាលនោះលោកបានចាយទុនប្រមាណជា ២៥,០០០ដុល្លារជាលុយសន្សំបានមកពីការវិនិយោគលើភាគហ៊ុនដូចជា Apple និង Amazon និង ខ្ចីលុយពូខ្លះ។ ក្រោយលក់ការ៉េមតាមឡានបានមួយឆ្នាំ ដោយសារតែមានការគាំទ្រច្រើនពីអតិថិជន Vergara បានប្រែក្លាយការរកស៊ីពីឡានទៅជាហាងមួយនៅក្នុងឆ្នាំ ២០២២ និងបានទិញម៉ាស៊ីនផលិតការ៉េមខ្នាតធំមួយបន្ថែមទៀត ដែលមានតម្លៃ ១១,០០០ដុល្លារ។

 

បើតាមការលើកឡើងផ្ទាល់របស់ Nico Vergara ម្ចាស់ហាងការ៉េម Zeds Real Fruit Ice Cream បានឱ្យដឹងថា នៅពេលគាត់ប្តូរពីការលក់នៅតាមរទេះមកជាហាងក្នុងមួយឆ្នាំដំបូងគាត់អាចរកចំណូលបាន ៦៥ម៉ឺនដុល្លារឯណោះ ។ហើយដោយសារតែចិត្តគំនិតមានតែការរកស៊ីនិងការវិនិយោគ ម្ចាស់ហាងវ័យ ២៣ឆ្នាំ រូបនេះក៏បានបន្តយកប្រាក់ចំណេញ ១០ម៉ឺនដុល្លារ ពីការលក់ការ៉េមនេះទៅបង្កើតរបរបន្ថែមទៀត ដូចជាការបើកភោជនីយដ្ឋានមួយឈ្មោះ Nico’s Cantina និងហាងកាហ្វេ Nico’s Coffee ។

 

107250045 Nicos Ice Cream  Thumb  for Website

 

ក្រោយរកស៊ីកាក់កបជោគជ័យជាបន្តបន្ទាប់ Nico Vergara ក៏បានចែករំលែកពីបទពិសោធន៍របស់លោកយ៉ាងដូច្នេះថា មូលហេតុដែលអាចធ្វើឱ្យគាត់សល់លុយ មានគំនិតវិនិយោគទាំងវ័យក្មេងបែបនេះដោយសារតែលោកទទួលបានការបង្រៀនពីម្តាយរបស់លោកពីរបៀបចាយលុយ ការវិនិយោគ ចេះរកវិធីការងាររកលុយដោយខ្លួនឯងតាំងពីអាយុ ១៤ ១៥ឆ្នាំមកម្ល៉េះ។ លោកបន្តទៀតថា បទពិសោធន៍ជីវិតនិងការងារបានធ្វើឱ្យលោករឹងមាំអាចរៀបចំផែនការរកស៊ីបានយ៉ាងល្អ ដោយលោកបានរៀបចំថាឆ្នាំទី១លោកធ្វើអ្វី ឆ្នាំទី២ និង៣ ត្រូវធ្វើអ្វី ដែលជាលទ្ធផលលោកក៏ក្លាយជាថៅកែវ័យក្មេងដូចពេលនេះ។

 

លើសពីនេះលោកបានសង្កត់ធ្ងន់ថា “ បើស្រឡាញ់ហើយចង់ធ្វើ កុំគិតច្រើនដាក់ចិត្តដាក់កាយឆាប់ធ្វើវាទៅ បើគិតច្រើនពេកវានឹងធ្វើឱ្យចិត្តរុញរាលខ្លាចហើយមិនហ៊ានធ្វើទេ សម្រាប់គាត់មិនមានការសិក្សានៅមហាវិទ្យាល័យដូចគេទេ តែគាត់នៅតែអាចធ្វើបាន ដូច្នេះគ្រប់គ្នាក៏អាចធ្វើបានដូចគាត់ដែរ” ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia