កក្រើកស្រុកថៃ! តារាល្បីៗជាច្រើនរូប ត្រូវបានប៉ូលីសឃាត់ខ្លួន ក្រោយពលរដ្ឋដាក់ពាក្យបណ្ដឹងលើករណី១នេះ
Kan DaraOCTOBER 18 2024460 views

ជនសង្ស័យទាំង១៩រូប ដែលសុទ្ធសឹងតែជាតារាល្បីៗប្រចាំប្រទេសថៃ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពលរដ្ឋជាង ១១០០នាក់ បានដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់មហាជន និងផ្សាយដំណឹងក្លែងក្លាយទៅលើប្រព័ន្ធកំព្យូទ័រ របស់ក្រុមហ៊ុន iCon Group។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

 

ក្នុងនោះ មានស្ត្រីថៃម្នាក់ បានប្រកាសនៅលើបណ្តាញសង្គម Facebook ថា ខ្លួនត្រូវបានល្បួងឱ្យក្លាយជាប្រធានបណ្តាញក្រោមក្រុមហ៊ុន iCon Group និងបានណែនាំអាជីវកម្មនេះ ទៅកាន់ប្រជាជនថៃជាច្រើននៅប្រទេសជប៉ុន។ ប៉ុន្តែការវិនិយោគរបស់ពួកគេត្រូវបានខាតបង់ ដោយទទួលបានប្រាក់ត្រលប់មកវិញត្រឹម ៤០០០បាតប៉ុណ្ណោះ ក្រោយដាក់ទុនអស់ ២៥០,០០០បាត ក្នុងម្នាក់ដើម្បីក្លាយជាអ្នកចែកចាយរបស់ក្រុមហ៊ុន iCon Group។

 

គួរជម្រាបផងដែរថា បច្ចុប្បន្នលោក Warathaphon Waratyaworrakul មានឈ្មោះហៅក្រៅថា “Boss Paul” ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iCon Group Co Ltd និងជនជាប់ចោទទាំង ១៨ នាក់ទៀតត្រូវបានប៉ូលីសឃាត់ខ្លួនយកទៅសួរចម្លើយនៅទីស្នាក់ការស៊ើបអង្កេតកណ្ដាលកាលពីយប់មិញនេះ ចំណែកឯទ្រព្យរបស់លោក Boss Paul ប្រមាណជាង៦លានដុល្លារនិងឡានស៊េរីទំនើបជាច្រើនគ្រឿងទៀតក៏ត្រូវបានរឹបអូសផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia