នៅវេលាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ថា Hyundai Cambodia បានប្រកាសបើកសម្ពោធក្លឹប Hyundai Club ជាផ្លូវការហើយ។
ក្រុមហ៊ុន Hyundai Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដែលគិតមកដល់បច្ចុប្បន្នមានអាយុកាលចូល៦ឆ្នាំមកហើយ ប៉ុន្តែទោះបីជាទើបតែបង្កើតឡើងកដោយក្តី អ្វីដែលអស្ចារ្យនោះក្រុមហ៊ុនយក្សមួយនេះអាចកសាងខ្លួនយ៉ាងរឹងមាំទៅជាម៉ាករថយន្តដ៏ធំបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយរថយន្ត Hyundai រាប់ពាន់គ្រឿងក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃ។
ស្របគ្នានេះដែរ ក្រុមហ៊ុនមានការផ្តល់តម្លៃ និងផលិតផលដែលមានគុណភាពល្អឥតខ្ចោះ ដល់អតិថិជនរបស់ខ្លួនរាប់ពាន់នាក់ ។ ដូច្នេះហើយក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន Camko Motor មានគោលបំណងពង្រឹង និងថែរក្សាភាពស្មោះត្រង់អតិថិជនរបស់ខ្លួនបន្ថែមទៀត ដោយចាប់ផ្តើមបើកដំណើរការកម្មវិធី Hyundai Club ជាផ្លូវការ។
គួរជម្រាបផងដែរថា កម្មវិធីនេះបង្កើតអោយមានការបញ្ចុះតម្លៃ ឥតគិតថ្លៃ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផ្ទាល់ពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងដៃគូសហការ ក្នុងគោលបំណងលើសពីក្លឹបធម្មតា ក៏ដូចជារៀបចំដំណើរកម្សាន្តជាក្រុម ដើម្បីអរគុណ និងពង្រឹងទំនាក់ទំនងអោយកាន់តែរឹងមាំជាមួយអតិថិជនស្មោះត្រង់ដែលតែងតែស្រលាញ់គាំទ្រម៉ាកហ៉ីយ៉ាន់ដាយ។