ហេតុអ្វីលុយច្រើន តែទិញទំនិញបានតិច? នេះជាមូលហេតុធំៗ៤ ធ្វើឲ្យលុយហើមខ្លាំង ក្នុងប្រទេសមួយ
Kan DaraMARCH 4 2025141 views

ហេតុអ្វី លុយច្រើន តែទិញទំនិញបានតិច? នេះគឺជាបញ្ហា អតិផរណា​ខ្លាំង ដែលតម្លៃទំនិញ និងសេវាកម្មកើនឡើងក្នុងល្បឿនដ៏លឿន ហើយបណ្តាលឱ្យថវិកាជាតិមានតម្លៃថយចុះ។ ខាងក្រោម គឺជាមូលហេតុធំៗ៤ ដែលធ្វើឲ្យលុយហើមខ្លាំង ក្នុងប្រទេសមួយ ដោយយោងតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាច្រើនរូប៖

 

/. ការបោះពុម្ភលុយច្រើនពេក៖ ប្រទេសដែលរងផលប៉ះពាល់អតិផរណាខ្លាំង ជាញឹកញាប់បោះពុម្ភលុយច្រើនដើម្បីឆ្លើយតបទៅនឹងបំណុលរដ្ឋ ឬបញ្ហាសេដ្ឋកិច្ច។ ការបោះពុម្ភលុយច្រើនដោយគ្មានការគ្រប់គ្រងល្អ នឹងបណ្ដាលឱ្យលុយកាន់តែបាត់តម្លៃ។

 

/. បណ្តាលមកពីបំណុលរដ្ឋខ្ពស់ ប្រសិនបើរដ្ឋាភិបាលមានបំណុលខ្ពស់ពេក ហើយច្បាប់ដោះស្រាយគឺបោះពុម្ភលុយថ្មី នោះវានឹងបណ្តាលឱ្យលុយហើមខ្លាំង។

 

/. សង្គ្រាម ឬវិបត្តិសេដ្ឋកិច្ច៖ ប្រទេសដែលមានសង្គ្រាម ឬវិបត្តិធ្ងន់ធ្ងរអាចប្រឈមនឹងអតិផរណាខ្លាំង ដោយសារតែការផលិតទំនិញ និងសេវាកម្មថយចុះ។

 

/. ការបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណ ប្រសិនបើប្រជាជនបាត់បង់ទំនុកចិត្តលើលុយជាតិ ពួកគេនឹងផ្លាស់ប្តូរវាជារូបិយប័ណ្ណបរទេស ឬទិញមាសនិងអចលនទ្រព្យទុកវិញ ដែលបណ្តាលឱ្យតម្លៃលុយក្នុងស្រុកកាន់តែធ្លាក់ចុះបន្ថែមទៀត។

 

ឧទាហរណ៍ជាក់ស្តែង ប្រទេសដែលធ្លាប់មានអតិផរណាខ្លាំងដូចជា ហ្ស៊ីមបាវ៉េ (Zimbabwe) ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលបោះពុម្ភលុយបន្ថែមដោយគ្មានការគ្រប់គ្រងល្អ ធ្វើឲ្យតម្លៃទំនិញកើនឡើងរាប់ពាន់សែនភាគរយ ហើយមនុស្សត្រូវដឹកលុយក្នុងក្រដាសធំៗដើម្បីទិញនំប៉័ងមួយកង់។

 

យ៉ាងណាមិញ ដើម្បីដោះស្រាយអតិផរណាខ្លាំង ក្នុងប្រទេសមួយ ជាដំបូងត្រូវកាត់បន្ថយការបោះពុម្ភលុយដែលគ្មានការគ្រប់គ្រងល្អ និងបង្កើតរូបិយប័ណ្ណថ្មីដែលមានការគាំទ្រដោយមាស ឬរូបិយប័ណ្ណអន្តរជាតិ។ លើសពីនេះថ្នាក់ដឹកនាំប្រទេសគួរកែលម្អវិស័យផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទំនិញ និងការព្រមព្រៀងអន្តរជាតិដើម្បីទទួលបានជំនួយសេដ្ឋកិច្ច៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia