ត្រៀមទទួលភ្ញៀវ! ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ២ នឹងបង្កើនជើងហោះហើរបន្ថែមមកខេត្តសៀមរាបនិងទីក្រុងភ្នំពេញ
ធី ស្រីល័ក្ខMARCH 4 202566 views

អ្នកសៀមរាបនិងអ្នកភ្នំពេញ ត្រៀមទទួលភ្ញៀវទេសចរណ៍ឱ្យហើយទៅ ខណៈនាពេលនេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ ចំនួន២នឹងមកបង្កើនជើងហោះហើរបន្ថែមទៀតដើម្បីមកខេត្តសៀមរាបព្រមទាំងមកទីក្រុងភ្នំពេញផងដែរ។

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines នឹងហោះពីទីក្រុង ឌូបៃ មកកាន់ខេត្ត សៀមរាប ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er។

35

ក្រៅមានក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ក្រុមហ៊ុនអាកាសចរណ៍ Turkey Airlines ក៏នឹងធ្វើការហោះពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ ទីក្រុងភ្នំពេញ ដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ Airbus A330 ឬ Boeing 777 ផងដែរ។

34

គួរជម្រាប់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ​២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោក តាមរយៈក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia