កុំខឹងគេធ្វើការមិនកើត! បុគ្គលិ.កអសកម្ម អាចដោយសារកត្តា៣យ៉ាង ដែលមេមើលរំលង
Ping Chou EngMARCH 4 2025437 views

បុគ្គលិកធ្វើការត្រូវការប្រាក់ខែ ថៅកែត្រូវការលទ្ធផល! បើបុគ្គលិកខ្ជិល អសកម្មធ្វើការមិនកើត ថៅកែខាតលុយ បុគ្គលិកខ្លួនឯងខាតពេលវេលា បង់អនាគត។ យ៉ាងណាមិញនៅពីក្រោយភាពអសកម្មនឹងភាពខ្ជិលរបស់បុគ្គលិកក៏អាចដោយសារកត្តាយ៉ាងខាងក្រោមនេះ ដែលមេអាចនឹងមើលរំលង នាំឱ្យបុគ្គលិកមិនចេះធ្វើការ ធ្វើការគ្មានលទ្ធផល។  

 

កត្តាទី១. តួនាទីខុសជំនាញ៖ ខណៈ​បុគ្គលិកបំណុល​កំពុង​តែរកលេសការពារខ្លួន បុគ្គលិក​ទ្រព្យ​កំពុង​រកមធ្យោបាយដោះស្រាយបញ្ហាដែលខ្លូនកំពុងជូប។ ប៉ុន្តែបញ្ហានោះនៅមិនអាចដោះស្រាយបានដោយសារគាត់កំពុងធ្វើការលើតួនាទីខុសពីជំនាញ និងដែនសមត្ថកិច្ចដែលគាត់អាចធ្វើបាន។

 

ដូច្នេះដំណោះស្រាយជាមួយបុគ្គលិកប្រភេទនេះត្រូវធ្វើការជាមួយគាត់ ឱ្យដូចជារង្វង់មួយ ធ្វើយ៉ាងណាឱ្យគាត់មានជំនាញ និងចំណូលចិត្តលើការងារកំពុងធ្វើ ឱ្យមានលទ្ធផលជាងមុន។

 

កត្តាទី២. គ្មានអ្នកតម្រង់ទិសដៅ៖  ស្ថិតក្នុងស្ថានភាពខ្លះ បុគ្គលិកមួយចំនួនធ្វើការក្នុងក្រុមហ៊ុនមួយយូរឆ្នាំហើយ នៅតែរកចំណុចពិសេសសម្រាប់ការងារខ្លួនឯងមិនឃើញ សមត្ថភាពមិនរីកចម្រើន ព្រោះមិនមានអ្នកចង្អុលបង្ហាញផ្លូវថាគួរធ្វើអ្វី នាំធ្វើឱ្យគាត់មើលមិនឃើញភាពជាម្ចាស់ជាមួយក្រុមហ៊ុន។

 

ដូច្នេះជាដំណោះស្រាយសម្រាប់បុគ្គលិកប្រភេទត្រូវការអ្នកដឹកដៃនេះ គឺត្រូវការឱ្យគាត់មើលឃើញពីឱកាសរីកចម្រើនជាមួយក្រុមហ៊ុនបានច្បាស់ជាងមុន ហើយផ្តល់ការតម្រង់ទិសដល់គាត់ជាប្រចាំ។

កត្តាទី៣. គ្មានការទទួលស្គាល់់់់៖ បុគ្គលិកខ្លះធ្លាប់ធ្វើការងារបានល្អជារឿយៗ ប៉ុន្តែយូរៗទៅគាត់បែរទៅជាអសកម្មដោយសារធ្វើខុសម្តងមេបន្ទោស ធ្វើត្រូវរាប់សិបមេភ្លេចសរសើរ ធ្វើការរាប់ឆ្នាំមិនឡើងប្រាក់ខែឱ្យ ខណៈកត្តានេះគឺជាបញ្ហាធ្លាក់ទឹកចិត្ត​ ព្រោះការមើលមិនឃើញអំពីគុណតម្លៃរបស់ពួកគាត់។

 

ដូច្នេះជាដំណោះស្រាយសម្រាប់បុគ្គលិកប្រភេទនេះគឺត្រូវការ ការទទួលស្គាល់ស្នាដៃ លើកសរសើរអំពីការងារដែលគាត់បានធ្វើ និងផ្តល់ប្រាក់ខែស្របតាមអ្វីដែលគាត់ធ្វើបានសម្រាប់ក្រុមហ៊ុន។

 

ជាការពិតណាស់បុគ្គលិកខ្លះអសកម្មមកពីកត្តាចំណេះដឹងនិងស្ថានភាព ដែលត្រូវអ្នកដឹកនាំដឹកដៃ។ ដូច្នេះជាអ្នកដឹកនាំមិនត្រូវកាចពេកឬធូររលុងពេកនោះទេគឺត្រូវបត់បែនតាមបុគ្គលលក្ខណៈរបស់មនុស្សម្នាក់ៗស្ថានភាពនិងកាលៈទេសៈ ប៉ុន្តែបើបុគ្គលិកកែហើយ មិនឡើងនោះជារឿងមួយផ្សេងទៀត៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia