មានតែ២ម៉ឺនរៀលក៏អាចសន្សំបាន! ធនាគារធំមួយក្នុងស្រុកហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត ឲ្យពលរដ្ឋសន្សំសម្រេចក្ដីស្រមៃ
Toeuy HongMARCH 4 2025641 views

បងប្អូនប្រជាជនខ្មែរយើងមួយចំនួនធំដែលមានចំណូលទាបតែងតែគិតខ្លួនមានលុយតិច ចំណូលតិចមិនអាចសន្សំបានហើយក៏ខ្ជិលសន្សំហើយម្យ៉ាងទៀតពួកគាត់គិតថាលុយតិចមិនអាចសន្សំនៅធនាគារបាន។ ដូច្នេះហើយទើបពួកគាត់មិនបានខ្វល់ខ្វាយប្រើប្រាស់សេវាធនាគារនិងបើកគណនីធនាគារដើម្បីសន្សំលុយ។

ទាក់ទងនឹងការបើកគណនីធនាគារសន្សំលុយនេះដែរ ធនាគារវីង ដែលជាធនាគារពាណិជ្ជដ៏ធំមួយមានគណនីសន្សំមួយដែលមានឈ្មោះថា”គណនីស្សំដើម្បីគោលដៅ” ដែលគណនីសន្សំនេះទោះជាអ្នកមានលុយតិចចំណូលទាបក៏អាចសន្សំបានដែរ។

គណនីស្សំដើម្បីគោលដៅ របស់ធនាគារវីងគឺជាគណនីពិសេសមួយដែលបងប្អូនអាចចាប់ផ្ដើមសន្សំដោយតម្រូវឲ្យមានលុយចាប់៥ដុល្លារឡើងទៅជាមួយនឹងអត្រាការប្រាក់សន្សំខ្ពស់រហូតដល់ទៅ%ក្នុងមួយឆ្នាំ

អ្វីដែលកាន់តែពិសេសនោះគឺគណនីសន្សំមួយនេះផ្ដល់ជម្រើសដល់អ្នកដាក់ប្រាក់សន្សំដោយពួកគាត់អាចសន្សំម្នាក់ឯងក៏បានឬអាចជ្រើសរើសសន្សំលក្ខខណៈជាក្រុមក៏បានដោយអាចសន្សំជាក្រុមបានរហូតដលទៅ១០នាក់។

ត្រូវចាំថាការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅរបស់វីងគឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។  ចង់ដឹងពីរបៀបបើកគណនីសន្សំដើម្បីគោលដៅអាចមើលវីដេអូដោយចុចនៅទីនេះ

គួរបញ្ជាក់ផងដែរថាធនាគារវីងគឺជាធនាគារដែលបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជហើយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បើយោងតាមរបាយកាណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិគិតត្រឹមដំណាច់ឆ្នាំ២០២៣ធនាគារវីងមានបុគ្គលិក២២៩៩នាក់ជាមួយនឹងទ្រព្យសកម្មប្រមាណ១.៥៩ពាន់លានដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia