ប្រា.ក់ខែប៉ុន្មានទើបចាយគ្រាន់? នេះជាខ្ទង់ចំណូ.ល ក្នុងមួយគ្រួសារត្រូវមាន ទើបអាចរស់នៅសុខស្រួល
Kan DaraMARCH 4 2025711 views

របាយការណ៍វាយតម្លៃប្រចាំឆ្នាំ​២០២៤ ​របស់គេហទំព័រ​ Mercer​ បង្ហាញថា ​ទីក្រុងភ្នំពេញ​របស់ប្រទេសកម្ពុជា មានការចំណាយ​​​ខ្ពស់ជាងគេ​​លំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ ខណៈទីក្រុងរបស់ប្រទេសសិង្ហបុរីឈរលេខរៀងលំដាប់ទី១។

 

យ៉ាងណាមិញ ដើម្បីរស់នៅក្នុងទីក្រុងភ្នំពេញប្រកបដោយផាសុខភាពខ្ពស់ ប្រជាជនកម្ពុជាដែលនៅលីវត្រូវមានចំណូលចាប់ពី ៥០០ដុល្លារ/១ខែ - ៧០០ដុល្លារ/១ខែ ទើបអាចមានទីជម្រកសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ ហើយបើចេះត្បិតត្បៀតអាចសល់លុយខ្លះបន្ទាប់ពីបែងចែកការចំណាយរួច។

 

ចំណែកឯអ្នកមានគ្រួសារ ឬមានកូនក្នុងបន្ទុក គួរតែមានចំណូលចន្លោះពី ១០០០ដុល្លារ/១ខែ ទៅ ២០០០ដុល្លារ/១ខែ ទើបអាចរស់នៅសមរម្យ និងអាចសល់លុយផ្គត់ផ្គង់បង់ថ្លៃសាលារៀនកូនជាដើម។ នេះបើយោងតាមគេហទំព័រ Expatistan.com និង ការស្ទង់មតិរបស់ Business Cambodia លើបងប្អូនចំនួនជាង ៤០០នាក់ ក្នុង Channel Telegram។

 

គួរជម្រាបផងដែរថា តម្លៃរស់នៅក្នុងទីក្រុងភ្នំពេញអាចទាបជាងទីក្រុងលោកខាងលិចច្រើន។ ស្តង់ដាតម្លៃរស់នៅនេះ អាចប្រែប្រួលខ្ពស់ ឬទាបជាងទិន្នន័យខាងលើ អាស្រ័យលើការចាត់ចែង និងតម្រូវការផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia