កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន បុរី ពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោនៅកម្ពុជាបានបើកលក់គម្រោងថ្មីរបស់ខ្លួន គឺគម្រោងពិភពថ្មី ខុនដូ សែនសុខ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្វីដែលចាប់អារម្មណ៍ ក្រោយបើកលក់រយៈពេលត្រឹមតែ ៦ ថ្ងៃ ខុនដូ ចំនួន ៥០២ យូនិតត្រូវបានអតិថិជនបញ្ជាទិញពីក្រុមហ៊ុន។ តើកត្ដាអ្វីខ្លះដែលជំរុញឲ្យអតិថិជនសម្រុកទិញលំនៅឋានមួយនេះ?
តាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនបុរី ពិភពថ្មី បានប្រាប់មកកាន់ Business Cambodia កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា មូលហេតុដែលអតិថិជនសម្រេចចិត្ដ និងសម្រុកទិញគម្រោងខុនដូ របស់ក្រុមហ៊ុនបុរី ពិភពថ្មី ច្រើនបែបនេះ គឺដោយសារមូលហេតុ ២ ធំៗគឺ៖ ទំនុកចិត្ដ និងតម្លៃ។
១. ទំនុកចិត្ដ
ប្រធានផ្នែកទីផ្សាររូបនេះថា អតិជនដែលមកទិញខុនដូ ទាំងអស់គឺពួកគាត់ទុកចិត្ដលើក្រុមហ៊ុន ដោយកន្លងមក គ្រប់គម្រោងលំនៅឋានទាំងអស់គឺពួកយើងបានសាងសង់ជូនពួកគាត់ទាន់ពេលវេលា ដោយមិនមានភាពយឺតយ៉ាវនោះឡើយ។ ហើយអ្វីដែលអតិថិជនពេញចិត្ដចំពោះគម្រោងខុនដូ នេះគឺយើងបានសាងសង់បន្ទប់មានភាពធំទូលាយ ទាំងបន្ទប់គេង បន្ទប់ទឹក កន្លែងចម្អិនអាហារ និងវេរ៉ង់ដារផងដែរ។
២. តម្លៃ
បើនិយាយពីតម្លៃ គម្រោងពិភពថ្មី ខុនដូសែនសុខ នេះមានភាពសមរម្យមែនទែន ដែលតម្លៃនេះគឺស្ទើរតែគ្មាននោះឡើយនៅទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្ន។ ជាក់ស្ដែងក្រុមហ៊ុនបានដាក់លក់ខុនដូក្នុងតម្លៃ ១៧ ៨៨៨ ដុល្លារឡើងទៅទៅតែប៉ុណ្ណោះ។ ខណៈតម្លៃនេះ គឺអាចឲ្យអតិថិជន ដែលមានប្រាក់ចំណូលទាប ឬមធ្យម ក៏អាចមានលទ្ធភាពក្នុងការទិញសម្រាប់ស្នាក់នៅបានផងដែរ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនក៏មានលក្ខខណ្ឌនៅក្នុងការបង់ប្រាក់ងាយស្រួល និងច្រើនជម្រើសថែមទៀតផង។
សូមជម្រាបថា គម្រោងខុនដូ ពិភពថ្មី សែនសុខ ត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដី ១៥ ហិកតា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឌីប៉ុក ចម្ងាយប្រមាណ ១២ នាទីពីផ្សារទំនើប អ៊ីអន ម៉ល សែន សុខ។ ដោយក្នុងនោះក្រុមហ៊ុនបានសាងសង់ចំនួន ៤ អគារ (ដំណាក់កាលទី១) មាន ៨៤១ យូនីត និងចែកចេញជា ២ ប្រភេទគឺ៖ ប្រភេទ ១ បន្ទប់គេងទំហំ ៣៩ ម៉ែត្រការ៉េ តម្លៃ ១៧ ៨៨៨៨ ដុល្លារ និងប្រភេទ ២ បន្ទប់គេងមានទំហំ ៧៨ ម៉ែត្រការ៉េតម្លៃ ៣៥ ៨៨៨ ដុល្លារ។ ក្រៅពីអគារខុនដូ ក្រុមហ៊ុនបុរី ពិភពថ្មី ក៏មានសាងសង់ផ្សារទំនើប និងផ្ទះអាជីវកម្ម ព័ទ្ធជុំវិញគម្រោងនេះផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ។
សម្រាប់ លោកអ្នកដែលចាប់អារម្មណ៍អាចអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន បុរី ពិភពថ្មី ដែលនៅជិតផ្សារទំនើប អ៊ីអន សែនសុខ ឬទាក់ទងតាមលេខទូរស័ព្ទ និងតេឡេក្រាម៖:077 888 616 , 096 888 6186, 096 888 6182 , 097 788 8616៕