ចំណេញខ្លាំង! មកស្គាល់ឡាន Hybrid ១០ម៉ូឌែល ស៊ីសាំងតិចខ្លាំង ខណៈតម្លៃធូរៗ
នារី AUTONOVEMBER 5 2023786 views

ស្របពេលមនុស្សភាគច្រើន​ សម្រេចចិត្តទិញរថយន្តប្រភេទ Hybrid អ្វីដែលទាក់ទាញចិត្តពួកគាត់ឱ្យគិតដំបូងគេនោះគឺ ប្រហែលមកពី ភាពសន្សំសំចៃរបស់រថយន្ត និងតម្លៃរបស់វា។ ដោយមើលឃើញពីការសន្សំសំចៃខ្ពស់បែបនេះ ថ្ងៃនេះ Admin សូមលើកយករថយន្ត Hybrid ទាំង ១០ ម៉ូដែល ដែលស៊ីសាំងតិចខ្លាំង។ ដោយក្នុងនោះរួមមានដូចជា៖

១.  រថយន្ត Toyata prius ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ២៨០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ១៩៤សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.១L/១០០KM។

២.  រថយន្ត Toyata Camary ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ២០៨សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៥L/១០០KM​។​

៣. រថយន្ត Toyata Corolla ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២២០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៨សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៧L/១០០KM​។​​

៤. រថយន្ត Lexus ES ​ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ៤៣០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ២១៥សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៥.៣L/១០០KM។​

៥. រថយន្ត Lexus UX ​ឆ្នាំ 2024៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ៣៦០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ១៨១សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៥.៦L/១០០KM។​

៦. រថយន្ត Honda Accord ​ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ២៨០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ២០៤សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៤.៩L/១០០KM។

៧. រថយន្ត Kia Niro ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៩សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៤L/១០០KM​។

៨. រថយន្ត Kia Sportage ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ២២៧សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៥.៤L/១០០KM​។

៩. Hyundai Elantra ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២២០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៩សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៣L/១០០KM​។​

១០. Hyundai Sanata ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៦០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៩២សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៥L/១០០KM​៕

តើប្រិយមិត្តចាប់ចិត្តម៉ូដែលមួយណាដែរ ក្នុងចំណោមម៉ូឌែលទាំង១០នេះ? គួរជម្រាបផងដែរថាតម្លៃខាងលើនេះ គឺជាតម្លៃនៅបរទេសតែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia