សារអវិជ្ជមាន! មេធំ Huawei ផ្តាំបុគ្គលិកឱ្យគិតរឿងចាយវាយខណៈក្រុមហ៊ុនកំពុងប្រឈមនឹងវិបត្តិអូសបន្លាយ
Kan DaraAUGUST 23 2022292 views

ស្ថាបនិកក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន បានផ្តាំទៅបុគ្គលិករបស់ខ្លួនឱ្យប្រយ័ត្នប្រយែងរឿងចាយវាយ ខណៈក្រុមហ៊ុនអាចប្រឈមជាមួយវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ក្រោយក្រុមហ៊ុនកំពុងបាត់ចំណូល៥០% នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃទី​២៣ សីហានេះ។ 

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនអាចនឹងត្រូវផ្លាស់ប្តូរ ដើម្បីធានាប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ឡើងវិញនៅពេលដែលសេដ្ឋកិច្ចពិភពលោកឈានចូលដល់រយៈពេលដ៏យូរនៃវិបត្តិសេដ្ឋកិច្ច។​ ទន្ទឹមនេះនេះដែរលោក Ren Zhengfei ស្ថាបនិក Huawei បានសរសេរនៅក្នុងអ៊ីមែលមួយទៅកាន់បុគ្គលិកកាលពីថ្ងៃចន្ទថា "ជាមួយនឹងគោលការណ៍សំខាន់នៃការរស់រានមានជីវិត អាជីវកម្មប្រឈមនឹងការធ្លាក់ចុះហើយបិទ ហើយគ្រប់គ្នាក៏ត្រូវទទួលផលប៉ះពាល់នេះដែរ

គួរជម្រាបផងដែរថា លទ្ធផលក្នុងឆមាសទីមួយរបស់ក្រុមហ៊ុន Huawei បានបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៥២% មកនៅត្រឹម ១៥.០៨ ពាន់លានយន់ ដោយយោងតាមការគណនារបស់ Reuters ដោយសារវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ ការរំខាននៃវិបត្តិកូវីដ១៩ និងបញ្ហាប្រឈមនៃសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មឧបករណ៍របស់ក្រុមហ៊ុនក្នុងការលក់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃទៅកាន់ទីផ្សារសកលលោក៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia