សន្សំម៉េចបាន បើលុយចាយមិនគ្រាន់ផង ឬសន្សំម៉េចបានបើរាល់ថ្ងៃមានតម្រូវការច្រើន” គឺជាឃ្លាមួយដែលបងប្អូនចំណូលទាបតែងតែលើកឡើង ពេលពួកគាត់បានស្ដាប់អ្នកណាម្នាក់លើកឡើងពីក្បួនក្នុងការសន្សំលុយ។
ជាការពិតណាស់ ចំពោះអ្នកដែលមានប្រាក់ចំណូលទាប បើចង់សន្សំប្រាក់ឲ្យបានច្រើនគឺមិនងាយនោះ ប៉ុន្ដែមានរឿងខ្លះដែលអ្នកគួរអនុវត្តដើម្បីឲ្យការសន្សំរបស់អ្នកកាន់តែមានប្រសិទ្ធភាពនិងដើរទៅមុខជាលំដាប់។ ខាងក្រោមនេះគឺជាក្បួនក្នុងការសន្សំប្រាក់សម្រាប់បងប្អូនដែលមានតម្រូវការច្រើន៖
ស្វែងយល់ពីប្រភពចំណូលចំណាយឲ្យច្បាស់
ហេតុអ្វីអ្នកត្រូវស្វែងយល់ពីចំណូលចំណាយ? ការធ្វើបែបនេះគឺជួយឲ្យអ្នកគ្រប់គ្រងលុយបានកាន់តែល្អជាងមិន។ អ្នកត្រូវដឹងតើថាអ្នកចំណូលអ្នករកបានប៉ុន្មានពិតប្រាកដក្នុងមួយខែ ហើយត្រូវចំណាយប៉ុន្មានក្នុងមួយខែៗ តើត្រូវចំណាយលើអ្វីខ្លះ? បើអ្នកមិនបានតាមដានចំណូលចំណាយទេនោះអ្នកនឹងមិនដឹងទេថា ក្នុងមួយខែអ្នករកំណូលបានប៉ុន្មាន ហើយចំណូលប៉ុន្មានមួយខែ។
កាត់ចំណាយតាមដែលអាចធ្វើបាន
គ្រប់ចំណាយគឺអ្នកសុទ្ធតែអាចកាត់បន្ថយវាបានទាំង។ យ៉ាងណាមិញ មុននឹងអ្នកអាចកាត់បន្ថយចំណាយបាន អ្នកត្រូវតែស្វែងយល់ថាតើក្នុងមួយខែៗអ្នកបានចំណូលលុយទៅលើអ្វីខ្លះ។ ដើម្បីតាមដានចំណាយប្រចាំខែបាន អ្នកត្រូវធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃរបស់អ្នកឲ្យបានច្បាស់លាស់និងជាក់លាក់បំផុតតាមដែលអាចធ្វើបាន។ នៅពេលអ្នកតានដាមរាល់ការចំណាយបានច្បាស់ ហើយធ្វើការត្រួតពិនិត្យចំណាយនៅចុងខែ នោះអ្នកនឹងមើលឃញចំណាយណាមិនចាំបាច់ហើយចំណាយណាចាំបាច់។ ដូច្នេះអ្នកអាចកាត់បន្ថយចំណាយមិនចាំបាច់ចេញ ដែលធ្វើឲ្យអ្នកអាចសន្សំសំចៃបានមួយកម្រិតដែរ។
បង្កើនប្រាក់ចំណូល
ជាការពិតណាស់ បើអ្នកមានចំណូលទាប ហើយមានតម្រូវការច្រើន អ្នកច្បាស់ជាពិបាកក្នុងការសន្សំប្រាក់ហើយក៏អាចរស់នៅជួបបញ្ហារឿងលុយកាក់ជាមិនខាន។ អ្វីដែលអ្នកត្រូវធ្វើដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវបង្កើនប្រាក់ចំណូលរបស់។ ឧទហរណ៍រាល់ថ្ងៃ អ្នកធ្វើការចប់ត្រឹមម៉ោង៥។ បន្ទាប់ពីបញ្ចប់ការងារពេញម៉ោងអ្នកអាចឆ្លៀតពេលអ្វីផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណូលដូចជា លក់អនឡាញ ដឹងជញ្ជូន ឬបង្រៀនភាសាជាដើម។ និយាយទៅបើអ្នកមានតម្រូវការច្រើន ហើយមិនព្យាយាមបង្កើនចំណូល នោះអ្នកនឹងជួបបញ្ហារឿងលុយ ហើយគ្មានលុយសម្រាប់សន្សំនោះទេ។
សន្សំតាមទឹកលុយ
ពេលខ្លះមនុស្សយកលេសបាំងមុខ ដោយយកលេសថា ចំណូលតិចមិនអាចសន្សំបាន។ បើអ្នកពិតមានចិត្តក្នុងការសន្សំពិតមែន ទោះជាចំណូលតិចក៏នៅតែអាចសន្សំបានដែរ ពោលគឺលុយតិចសន្សំតាមតិចលុយច្រើនសន្សំតាមច្រើន។ បើអ្នកមានប្រាក់ខែ ១៥០ដុល្លារ ក្នុងមួយខែសន្សំបាន ៥ដុល្លារក៏គេហៅថាសន្សំដែរ មិនចាំបាច់សល់លុយរាប់រយទើបហៅការសន្សំនៅទេ។ អញ្ចឹង បើអ្នកមានចំណូលទើបហើយយលលេសបាំងមុខមិនព្យាយាសន្សំ តើថ្ងៃណាអ្នកសល់លុយដូចគេ។ ដូច្នេះអ្នកត្រូវចាប់ផ្ដើមសន្សំពីឥលូវ ដូចពាក្យស្លោកខ្មែរពោលថា” តក់ៗពេញបំពង់”។