បងប្អូនមួយចំនួនបានត្រៀមខ្លួនកក់សំបុត្រឥតគិតថ្លៃរួចមកហើយ ប៉ុន្តែមានឆ្ងល់ឬទេថា កីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះមានការប្រកួតកីឡាអ្វីខ្លះ? យ៉ាងណាមិញថ្ងៃនេះយើងសូមបើកបង្ហាញនូវវិញ្ញាសាកីឡា ចំនួន៣៧ប្រភេទ ដែលនឹងត្រូវយកមកប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Game ខណៈប្រទេសចូលរួមចំនួន១១ មកពីបណ្តាអាស៊ាន។
១.កីឡាអត្តពលកម្ម ២.កីឡាលើទឹក ៣.កីឡាវាយសី ៤.កីឡាបាល់បោះ ៥.កីឡាប៊ីយ៉ា ស្នូកឃ័រ
៦.កីឡាប្រដាល់សកល ៧. កីឡាអុកចត្រង្គ ៨.កីឡាអុក Xiangqi ៩.កីឡាប្រណាំងកង់ ១០.គ្រីឃីត ( Cricket )
១១.កីឡារាំ ១២, កីឡាអេឡិចត្រូនិក ១៣. គុនដាវ ១៤.ហ្លរប៊ល ( Floorball ) ១៥.កីឡាបាល់ទាត់
១៦. វាយកូនហ្គោល ១៧. កីឡាកាយសម្ព័ន្ធ ១៨.កីឡាហុកគី ១៩.ជិះម៉ូតូទឹក ២០.កីឡាយូដូ
២១,ការ៉ាតេ ២២, យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, អាតនីស, ជីជីតស៊ូ, ឃីកបុកស៊ីង, គុនខ្មែរ , វ៉ូវីណាម,)
២៣.កីឡាឧបសគ្គ ២៤. បញ្ចសីលា ២៥. ប៉េតង់ ២៦.ទូកក្ដោង ២៧.សីដក់
២៨.កីឡាសូហ្វតេន្នីស ២៩. កីឡាវាយកូនឃ្លីលើតុ ៣០.កីឡាតេក្វាន់ដូ ៣១.វាយកូនបាល់ ៣២.ការប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង ( Triathlon ) ៣៤. កីឡាបាល់ទះ ៣៥. ការលើកទម្ងន់ ៣៦. ចំបាប់ ៣៧. វ៉ូស៊ូ។
ដោយឡែកទីតាំងចំនួន៣ ក្នុងរាជធានីភ្នំពេញ នឹងត្រៀមបម្រើដល់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងការរួចរាល់ទទួលស្វាគមន៍ប្រតិភូទាំង ១១ប្រទេស រួមមាន៖ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) និង ពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរជម្រាបផងដែរថាគិតត្រឹមថ្ងៃទី២០ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕
អត្ថបទដោយ៖ ពីង ជូអេង