រៀបការហើយលុយមិនគ្រប់ មកស្គាល់ធនាគារធំៗក្នុងស្រុកផ្ដល់កម្ចីទិញផ្ទះការប្រាក់សមរម្យបំផុត
Toeuy HongFEBRUARY 10 2025237 views

ជាធម្មតាគូស្វាមីភរិយាថ្មី បន្ទាប់ពីរៀបការហើយ តែងតែគិតគូចង់ទិញផ្ទះមួយសមរម្យរស់នៅព្រោះផ្ទះគឺជាជម្រកក៏កក់ក្ដៅសម្រាប់ក្រុមគ្រួសារនីមួយៗ។ យ៉ាងណាមិញការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតក្នុងជីវិត ដូច្នេះដើម្បីបានផ្ទះរស់នៅមនុស្សភាគច្រើនជ្រើសរើសទិញផ្ទះតាមរយៈការបង់រំលស់។

 

ទាក់ទងនឹងការទិញផ្ទះនេះដែរ សម្រាប់បងប្អូនដែលមានគម្រោងទិញផ្ទះខាងក្រោមនេះគឺជាធនាគារធំៗក្នុងស្រុកដែលផ្ដល់កម្ចីទិញផ្ទះជាមួយនឹងអត្រាការប្រាក់សមរម្យ៖

 

១. ធនាគារ J Trust Royal៖ ការប្រាក់កម្ចី៨.៧៥%ក្នុងមួយឆ្នាំ អាចខ្ចីបានរហូត៨០%នៃតម្លៃផ្ទះ

២. ធនាគារ PPC Bank៖ ការប្រាក់ចាប់ពី៨.៥០%ក្នុងមួយឆ្នាំអាចខ្ចីបានរហូត៧០%នៃទ្រព្យដាក់បញ្ចាំ

៣. ធនាគារ Shinhan៖ សម្រាប់ឆ្នាទី១ដល់៣ ការប្រាក់៦.៥៩% អាចខ្ចីបាន៨០%នៃតម្លៃផ្ទះ

៤. ធនាគារ អេស៊ីលីដា៖ ការប្រាក់ចាប់ពី១០%ក្នុងមួយឆ្នាំ អាចខ្ចីបាន៧០%នៃតម្លៃផ្ទះ

៥. ធនាគារ Woori៖ឆ្នាំទី១ការប្រាក់៨.៥% ឆ្នាំទី២ការ៨.៧% ហើយចាប់ពីឆ្នាំទី៣ឡើងទៅការ៨.៩%

៦. ធនាគារ ហត្ថា៖ ការប្រាក់១%ក្នុងមួយខែ ហើយអាចខ្ចីបានរហូតដល់ទៅ១០ម៉ឺនដុល្លារ

៧. ធនាគារ SBI Ly Hour៖ ការប្រាក់០.៦៦%ក្នុងមួយខែ អាចខ្ចីបានរហូតដល់ទៅ៩៥%នៃតម្លៃផ្ទះ

៨. ធនាគារ Bred Bank: ចាប់ពីឆ្នាំទី១ដល់៥ការប្រាក់៨.៥% ចាប់ពីឆ្នាំទី៦ដល់១៥ការ៨.៧៥% ចាប់ពីឆ្នាំទី១៥ដល់២០ការប្រាក់៨.៩៥%

៩. ធនាគារ កាណាឌីយ៉ា៖ ការប្រាក់៨%ក្នុងមួយឆ្នាំអាចខ្ចីបានរហូតដល់ទៅ៩៩%នៃតម្លៃផ្ទះ

១០. ធនាគារ Phillip៖ ការប្រាក់ពី៩ទៅ១០%ក្នុងមួយឆ្នាំ រយៈពេលខ្ចី២៥ឆ្នាំ

 

 គួរបញ្ជាក់ផងដែរថាទិន្ន័យនៃអត្រាការប្រាក់កម្ចីទិញផ្ទះគឺក្រុមការងារBusiness Cambodia ស្រាវជ្រាវពីវេបសាយរបស់ធនាគារដែលបានរៀបរាប់ខាងលើ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ទទួលបានកម្ចីទិញផ្ទះអាចទាក់ទងសាកសួរទៅកាន់ធនាគារខាងលើដែលបងប្អូនពេញចិត្ត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia