តម្លៃធូរល្មមទិញ សមត្ថភាពខ្លាំងគ្រាន់បើ Honor X Series សម្ពោធលក់ជាផ្លូវការនៅស្រុកខ្មែរហើយ
Makara RinJULY 5 2022

កាលពីរសៀលថ្ងៃច័ន្ទ ទី04 ខែកក្កដា​ ឆ្នាំ2022 កន្លងទៅនេះនៅបរិវេណនៃផ្សារទំនើប The Olympia Mall គឺមានការរៀបចំប្រារព្ធកម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម Honor ដើម្បីសម្ពោធដាក់លក់ជាផ្លូវការនូវម៉ូដែលទូរស័ព្ទដ៏ទំនើបបីគ្រឿងគឺ Honor X 7, Honor X 8 និង Honor X 9។​ ចំពោះមហាព្រឹត្តិការណ៍ព្រំក្រហមមួយនេះគឺមានការចូលរួមដ៏ឱឡារិកអធិកអធមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Honor​ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសដ៏ច្រើនផងដែរ។

Ds C06782 Copy

Ds C06782 Copy

Ds C06782 Copy

រួមជាមួយគ្នាផងដែរវត្តមានរបស់លោក Johny ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Honor ប្រចាំប្រទេសកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា ថ្វីត្បិតតែ Honor ទើបតែលេចវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែយីហោស្មាតហ្វូនមួយនេះគឺជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិន។ លើសពីនេះទៅទៀត Honor រចនាឡើងដោយផ្តោតទៅលើភាពទាន់សម័យ ក៏ដូចជាតម្លៃសមរម្យផងដែរ។

Ds C06782 Copy

យ៉ាងណាមិញ វត្តមានរបស់ Honor X Series ដែលបានធ្វើការសម្ពោធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះ គឺជាប្រភេទស្មាតហ្វូនដែលមានរចនាបថដ៏ទាក់ទាញ មានកម្រាស់ស្តើង មានទំហំថ្មធំកាន់បានយូរ ហើយម៉ូដែលទាំង3បានបំពាក់ទៅដោយលែនកាមេរ៉ាចំនួន 4គ្រាប់ដូចគ្នា លើសពីនេះទៅទៀត Honor X Series ទាំង 3ម៉ូដែលទៀតសុទ្ធសឹងតែមានលក្ខណៈពិសេសផ្សេងៗគ្នាទាំងអស់។

ចំពោះ Honor X 7 មានកម្រាស់ស្តើងត្រឹមតែ 8.6mm តែប៉ុណ្ណោះ រួមជាមួយនឹងអេក្រង់ទំហំ 6.74អិញដែលមានកាមេរ៉ាបែបដំណក់ទឹកផងដែរ។ ហើយវាដំណើរការទៅដោយប្រព័ន្ធប្រត្តិបត្តិការ Android 11 Magic UI និងបំពាក់ទៅដោយឈីប SD 680 4G មាន RAM 6GB និង អង្គផ្ទុក 128GB Refresh Rate 90Hz មានថ្មទំហំ 5000mAh អាចសាកល្បឿនលឿន 22.5W ថែមទៀតផង។

Ds C06782 Copy

រីឯម៉ូដែល Honor X 8 វិញមានរាងកាន់តែស្តើងកាលីបដោយមានកម្រាស់ 7.5mm មានអេក្រង់ទំហំ 6.7អិញមានកាមេរ៉ាទម្លុះចំពីលើ ដោយមានប្រព័ន្ធប្រតិបត្តិការ OS System និងឈីបដូចគ្នាទាំង3ម៉ូដែល ហើយ Honor X 8 មាន RAM 6GB អង្គផ្ទុក 128GB Refresh Rate 90Hz កាមេរ៉ាក្រោយទំហំ 64MP Ultra-Clear និងមានថ្មទំហំ 4000mAh អាចគាំទ្រការសាកល្បឿនលឿន 22.5W ផងដែរ។

Ds C06782 Copy

សម្រាប់ចុងក្រោយ Honor X 9 គឺរចនារូបរាងបែប Flagship មានកម្រាស់ 8.1mm មានអេក្រង់ទំហំ 6.81អិញមានកាមេរ៉ាទម្លុះចំពីលើជាមួយនឹង Refresh Rate 90Hz ដូចគ្នា។ លើសពីនេះទៅទៀត​ Honor បានបំពាក់មកជាមួយនឹង Honor Turbo RAM 8GB  និងអង្គផ្ទុក 128GBផងដែរ ហើយថែមទាំងមានថ្មទំហំ 4800mAh និងអាចគាំទ្រការសាកល្បឿនលឿនរហូតដល់ 66W ឯណោះ។

គូសបញ្ជាក់ផងដែរថាចំពោះតម្លៃ​នៃ Honor X Series ទាំងបីនេះគឺពិតជាសមរម្យ ដោយម៉ូឌែល​ Honor X 7 តម្លៃត្រឹមតែ ១៩៩ដុល្លារ ចំពោះ Honor X 8 មានតម្លៃត្រឹមតែ ២៤៩ដុល្លារ និងម៉ូដែលចុងក្រោយ Honor X 9 មានតម្លៃត្រឹមតែ ២៩៩ដុល្លារតែប៉ុណ្ណោះ។

អត្ថបទដោយ៖ រិន មករា

Makara Rin

អត្ថបទសរុប៖ 11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia