ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក HLB Audit & Partners Co., Ltd “HLB CAMBODIA” បានចូលរួមសន្និសីទថ្នាក់តំបន់ HLB អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ “នវានុវត្តន៍ លើកកំពស់ ដឹកនាំ Innovate, Elevate, Lead”
ធី ស្រីល័ក្ខSEPTEMBER 19 2025

ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក ជាសមាជិក នៃក្រុមហ៊ុន អេចអិលប៊ី អន្តរជាតិ  HLB INTERNATIONAL ដែលមានទីស្នាក់ការនៅប្រទេស អង់គ្លេស  និងជាក្រុមហ៊ុន បណ្តាញសវនកម្មឯករាជ្យ លំដាប់ពិភពលោក ជាខ្សែបណ្តាញនៃ គណនេយ្យករ ពន្ធដារ សវនករឯករាជ្យ ប្រឹក្សាយោបល់ និងមេធាវី ។ ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក មានអាស័យដ្ឋាននៅ អាគារ ឡាយអាន់ ផ្ទះលេខ១២៣​ ផ្លូវ ១៩២​ សង្កាត់ទឹកល្អក់៣​​ ខណ្ឌទួលគោករាជធានីភ្នំពេញ។  

 

១១នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក បានចូលរួមសន្និសីទថ្នាក់តំបន់ HLB អាស៊ីប៉ាស៊ីហ្វិក នៅក្រុង សៀងហៃ ប្រទេសចិន ក្រោមប្រធានបទ៖ នវានុវត្តន៍ លើកកំពស់ ដឹកនាំ Innovate, Elevate, Lead” ដើម្បីទាញយកភាពខ្លាំងក្នុងតំបន់ និងបានស្វែងយល់ពីនិន្នាការសំខាន់ៗមួយចំនួនដែលកំណត់ទីផ្សារពិភពលោក កាលានុវត្តភាព និងការវិនិយោគដោយផ្ទាល់ពីបរទេស។ នេះ គឺជាប្រធានបទដ៏មានសារៈសំខាន់ដែរបានដាក់នៅអំឡុងពេលប្រជុំរបស់យើងនៅក្នុងទីក្រុងសៀងហៃ។

 

HLB CAMBODIA មានមោទនភាពដែលបានចូលរួមក្នុងសន្និសីទថ្នាក់តំបន់នៅឆ្នាំនេះ ដែលមានមេដឹកនាំមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិក បានប្រមូលផ្តុំគ្នាដើម្បីស្វែងរកប្រធានបទនេះ និងរួមមានបច្ចេកវិទ្យា AI ភាពវៃឆ្លាត      វប្បធម៌ បទពិសោធន៍អតិថិជន និងនវានុវត្តន៍។ ពេញមួយសប្តាហ៍ យើងបានភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ ដៃគូ បង្កើតទំនាក់ទំនងថ្មី និងចូលរួមជាមួយគំនិតបង្កើតទីផ្សារដែលនឹងជំរុញនាពេលអនាគតរួមរបស់យើង។

 ១២

យើងបានឮពីអ្នកដឹកនាំថា រួមគំនិត ជំនួបអតិថិជន និងព្រឹត្តិការណ៍ឧស្សាហកម្មដែលរៀបចំរួមគ្នា ស្វែងយល់ពីនិន្នាការទីផ្សារចុងក្រោយបំផុត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងក្រុមការងារបចេ្ចកទេស រៀបចំយុទ្ធសាស្ត្រទីផ្សារ រៀបចំបណ្តាញធុរៈកិច្ច និងកិច្ចសហប្រតិបត្តិការរវាង HLB ទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងឱ្យកាន់តែស៊ីជម្រៅជាងមុន និងជាពិសេសជួយដោះស្រាយបញ្ហាជូនអតិថិជន HLB របស់យើង ដោយបានបន្ថែមគុណតម្លៃស្នូលដល់ការសម្រេចចិត្តលើរបាយការណ៍ហិរញ្ញវត្ថុ ការពង្រីកអាជីវកម្ម និងការ  វិនិយោគ ។ ក្នុងកម្មវិធីនេះផងដែរ វាគ្មិន ក៍បានចែករំលែកបទពិសោធការងារជាក់ស្តែង លើមុខជំនាញវិជ្ជាជីវៈ ដែរជាគន្លឹៈក្នុងការដោះស្រាយបញ្ហា និងការអភិវឌ្ឍជំនាញទន់និងរឹង ដល់សមាជិក HLB របស់យើង ។

 ១៣

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក ក៍បានរៀបចំគម្រប់ខួប១០ឆ្នាំ របស់ខ្លួននៅខេត្តសៀមរាប និងបានផ្សារភ្ជាប់ទៅនិងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ គណៈគ្រប់គ្រង អតិថិជន ដៃគូ         អាជីវកម្ម និងបុគ្គលិកក្រុមហ៊ុន ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ដំណើរកំសាន្តនេះបានបង្កើតក្នុងគោលបំណង បង្កើនភាពស្និទ្ធស្នាល និងបង្កើតអនុស្សាវរីយ៍ ការលើកទឹកចិត្ត និងការថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្ម ដែលបានជួយគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន HLB កន្លងមក និងបុគ្គលិកបន្ទាប់ពីនឿយហត់ក្នុងការបំពេញការងារពេញ១ឆ្នាំមកនេះ។

 ១៤

លោក គិត ចាន់ថង នាយកប្រតិបត្តិ នៃក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក បានលើកឡើងថា ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ចាប់ផ្តើមតាំងពីបុគ្គលិក១នាក់ រហូតដល់បុគ្គលិកជិត៥០នាក់ក្នុងពេលបច្ចុប្បន្ន រួមទាំងបទពិសោធជាច្រើនឆ្នាំលើជំនាញវិជ្ជាជីវៈ ក្រុមការងារបច្ចេកទេស និងដៃគូសហប្រតិបត្តិការ ដែលយើងមានសិទ្ធិពេញលេញក្នុងការអនុម័តលើរបាយការណ៍សវនកម្មដោយឯករាជ្យ លើសេនាធិការនៃរបាយការណ៍ហិរញ្ញវត្ថុ។

 15

ក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក ពេលបច្ចុប្បន្នយើងជាសមាជិក នៃក្រុមហ៊ុន អេចអិលប៊ី អន្តរជាតិ  HLB INTERNATIONAL និងជាក្រុមហ៊ុន បណ្តាញសវនកម្មឯករាជ្យ លំដាប់ពិភពលោក ដែលជាខ្សែ                   បណ្តាញរបស់ គណនេយ្យករ ពន្ធដារ សវនករឯករាជ្យ ប្រឹក្សាយោបល់ និងមេធាវី ។ សូមជម្រាបថានាពេលថ្មីៗនេះ HLB អន្តរជាតិ បានទទួលចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងឆ្នាំ២០២៤ ។ HLB អន្តរជាតិ បានកំពុងដំណើរការលើប្រទេសជាច្រើនដូចជា៖ អាមេរិកខាងជើង មាន១៤ប្រទេស មានការិយាល័យចំនួន២៤១ នៅអឺរ៉ុបមាន២១ប្រទេស មានការិយាល័យចំនួន៦០ នៅអាមេរិកឡាទីន មាន៤៤ប្រទេស មានការិយាល័យចំនួន៥១៦ នៅអាហ្វ្រិកនិងមជ្ឈិមបូព៌ា មាន៤៨ប្រទេស មានការិយាល័យចំនួន៩៣ និងនៅអាស៊ីប៉ាស៊ីហ្វិក មាន២៨ប្រទេស មានការិយាល័យចំនួន២២៩ រួមទាំងប្រទេសកម្ពុជាផងដែរ។

 17

អេចអិលប៊ី អឌីត & ផាតនើរ ឯ.ក  “HLB Audit & Partners Co., Ltd” ផ្តល់សេវាកម្មដូចជា៖ សវនកម្ម គណនេយ្យ ពន្ធដារ និងប្រឹក្សាយោបល់អាជីវកម្ម ។ ក្រុមហ៊ុន អេចអិលប៊ី ជាដៃគូឯកទេសវិជ្ជាជីវៈរបស់លោកអ្នក ហើយលោកអ្នកនឹងទទួលបានការផ្តល់សេវាប្រកបដោយ សុចរិតភាព Integrity ឧត្តមភាព Excellence និងគុណភាពខ្ពស់ ជាមួយនិងការឆ្លើយតបជូនអតិថិជនពោរពេញដោយទំនួលខុសត្រូវ។ យើងក៏មានចំណែកចូលរួមធ្វើឲ្យអាជីវកម្មរបស់លោកអ្នកកាន់តែរីកចំរើនជាងមុន ប្រកបដោយសុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យពាណិជ្ជកម្មផ្សេងៗ៕

លេខទំនាក់ទំនង៖

Tel: 077 924 280 / 010 412 316 / 017 600 360

Website: www.hlbauditpartners.com.kh or https://hlbcambodia.hlb.network/

Email: info@hlb-cambodia.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia