មិនខ្វះការងារធ្វើ! ជំនាញ ៣នេះ ពេលរៀនចប់អាចរកចំណូលបានខ្ពស់ខ្លាំង ខណៈទីផ្សារដណ្តើមគ្នាយក
Kan DaraSEPTEMBER 19 2025482 views

«ជំនាញអាចបង្កើតចំណូល» លុយចូលហោប៉ៅតិច ឬច្រើន អាស្រ័យលើជំនាញដែលអ្នកមាន និងរបៀបក្នុងការប្រើប្រាស់វា។ ដូច្នេះយុវជនជំនាញក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញទាំង ៣ខាងក្រោមនេះឡើយ សូម្បីមហាសេដ្ឋីក៏ណែនាំដែរ៖

 

១/. ជំនាញ Human Interaction ឬ អន្តរកម្មរបស់មនុស្ស៖ ជាធម្មតាការរីកចម្រើននៃបច្ចេកវិទ្យាតែងតែធ្វើឱ្យការងារមួយចំនួនគឺលែងប្រើប្រាស់តែម្តង ប៉ុន្តែយើងត្រូវចេះសម្របខ្លួន។ ជាក់ស្តែងបើទោះបីជាគ្រឿងម៉ាស៊ីនឬ AI ទាំងនោះវាអាចធ្វើការងារដែលមនុស្សធ្លាប់ធ្វើបានក៏ដោយ ប៉ុន្តែដើម្បីសម្របជាមួយវាបានយើងត្រូវការមនុស្សដែលមកគ្រប់គ្រងគ្រឿងម៉ាស៊ីនទាំងអស់នោះ។

 

ស្ថាបនិកក្រុមហ៊ុន Open AI លោក Elon Musk បានលើកឡើងច្បាស់ៗថា រាល់សង្វាក់ផលិតកម្មស្ទើរគ្រប់វិស័យទាំងអស់គឺស្ថិតនៅលើដៃបច្ចេកវិទ្យា ហើយអ្វីដែលត្រូវការនោះគឺ Human Interaction «ប្រសិនបើអ្នកធ្វើការងារណាដែលពាក់ព័ន្ធជាមួយនឹងមនុស្សឬការងារផ្នែកវិស្វករ នោះវាគឺជារឿងល្អសម្រាប់អនាគតរបស់អ្នក»។ នេះគឺជាសម្តីមហាសេដ្ឋីលេខមួយលើលោក។

 

២/. ជំនាញវិទ្យាសាស្រ្ត៖ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន CNBC ​ លោកមហាសេដ្ឋី Bill Gates ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានណែនាំក្មេងៗជំនាន់ក្រោយឲ្យចាប់យកជំនាញផ្នែកវិទ្យាសាស្រ្ត ពួកគេនឹងមានឱកាសជោគជ័យលឿនខ្លាំងបំផុត។ ជំនាញនេះផ្តោតលើការ ស្រាវជ្រាវ ការអនុវត្តន៍ និងប្រើប្រាស់ការគិតខ្លាំងដូចជា ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា​តែម្តង។ ជំនាញវិទ្យាសាស្រ្ត ជាជំនាញដែលធ្វើឲ្យខួរក្បាលមនុស្សមានភាពរីកចម្រើនក្នុងការស្វែងរកចំណេះដឹង ដែលជួយឲ្យពិភពលោកអាចបង្កើតនូវរបស់ថ្មីៗដែលមានប្រយោជន៍កាន់តែច្រើនឡើងៗឥតឈប់ឈរ។

 

៣/. ជំនាញសរសេរកូដ៖ នៅក្នុងកិច្ចប្រជុំកំពូឡល TIME100 នៅទីក្រុងញ៉ូវយ៉ក អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា កូដជាភាសាសំខាន់ទីពីរដែលក្មេងៗជំនាន់ក្រោយគួររៀន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាក្មេងៗនៅលើពិភពលោកគួរតែរៀនកូដ មិនថាអ្នកមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រឬសិល្បៈក៏ដោយចុះ ​ ព្រោះ​ការ​សរសេរ​កូដ​គឺ ជា​ភាសា​ពិភពលោក»។ លោក Cook បញ្ជាក់ថា និយាយបែបនេះមិនមែនចង់ឲ្យអ្នកគ្រប់គ្នាក្លាយជា IT Programmer ទេ ប៉ុន្តែកូដប្រៀបដូចជាចំនាញមូលដ្នានគ្រឹះផ្សេងៗដូចជាគណិតវិទ្យា ឬប្រវត្តិសាស្ត្រ ដែលសុទ្ធតែជាជំនាញស្នូលដែលក្មេងត្រូវការ។

 

ស្រដៀងគ្នានេះនៅកម្ពុជាយើង បើតាមការអះអាងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានចំនួនតិចតួចមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ។ ក្នុងនោះ កូដជាជំនាញមួយស្ថិតក្នុងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលរដ្ឋាភិបាល ក៏ដូចជាស្ថានទូតអាមេរិកនៅកម្ពុជាកំពុងលើកទឹកចិត្តខ្លាំង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large  

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia