រាជធានីភ្នំពេញ, ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2025
ដូចដែលលោកអ្នកបានដឹងមកហើយថា ប្រទេសឥណ្ឌូនេស៊ី មានសង្វាក់ផលិតកម្មដ៏ធំក្នុងការចិញ្ចឹមគោយកទឹកដោះ ជាពិសេសទឹកដោះគោ មានលក្ខណៈព្រីមៀរ៍និងរសជាតិឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្រផ្ទាល់សម្រាប់ផ្គត់ផ្គង់ទឹកដោះគោវ៉ានីឡាសម្រាប់ផលិតការ៉េម DQ® Soft Serve Mix ដែលត្រូវបានផលិតពីរោងចក្រ PT Diamond Cold Storage, មានទីតាំងនៅ Bekasi, ប្រទេសឥណ្ឌូនេស៊ី។
ក្នុងត្រីមាសទី 1 ដើមឆ្នាំ 2025 Dairy Queen Cambodia ស្វះស្វែងព្យាយាមស្វែងរកស្តង់ដារថ្មី ដោយនាំចូលទឹកដោះគោវ៉ានីឡា DQ® Soft Serve Mix។ ការពង្រឹងស្តង់ដារនេះនឹងនាំមកនូវការ៉េមដែលមានរសជាតិកាន់តែឆ្ងាញ់និងគុណភាពខ្ពស់ ដោយមិនមានការតម្លើងតម្លៃឡើយ។ ជាពិសេសស្តង់ដារថ្មីនៃ DQ Soft Serve Mix នេះនឹងត្រូវដាក់លក់នៅ Dairy Queen Cambodia ទាំងអស់ដើម្បីឱ្យប្រាកដថា អតិថិជនអាចទទួលយកនូវការ៉េមអាមេរិកមួយនេះក្នុងតម្លៃដ៏សមរម្យ។
គួរឱ្យកត់សម្គាល់ផងដែរ DQ® Soft Serve ជាគ្រឿងផ្សំគោលនិង ត្រូវបានប្រើប្រាស់សម្រាប់ផលិតការ៉េមល្បីៗជាច្រើនដូចជា Blizzard®, Take Home®, DQ® Cone, Blizzard® Cake ។ល។ DQ® Soft Serve មានលក្ខណៈពិសេសដែលធ្វើឱ្យការ៉េមមានភាពស្អិតរមួត មិនងាយរលាយ ផ្ទុក Butterfat ត្រឹមតែ 5% ត្រូវបានពិភពលោកស្គាល់ថាជាប្រភេទការ៉េមមានជាតិខ្លាញ់ទាបបំផុត។ ម្យ៉ាងវិញទៀត ទឹកដោះគោវ៉ានីឡា DQ® Soft Serve ផលិតថ្មីៗរាល់ថ្ងៃ មិនមានលាយសារធាតុរក្សាគុណភាព មិនមានលាយម្សៅ ឬសារធាតុផ្សេងៗ ស្របតាមស្តង់ដារអន្តរជាតិពីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវគុណភាពខ្ពស់លំដាប់អន្តរជាតិ ក្រុមការងារនៃសហគ្រាសផលិតទឹកដោះគោវ៉ានីឡា Soft Serve Mix ប្រចាំឥណ្ឌូនេស៊ីក៏បានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពនៃទឹកដោះគោវ៉ានីឡានេះ។ ម្យ៉ាងវិញទៀត ក្រុមការងារ Internation Dairy Queen (IDQ)នៃសហរដ្ឋអាមេិក តែងតែចុះមកឆែកមើលដោយផ្ទាល់តាមបណ្តាហាងរបស់ Dairy Queen® Cambodia ពីស្តង់ដារនិងគុណភាពផលិតផលរៀងរាល់ឆ្នាំ។ ទឹកដោះគោវ៉ានីឡា DQ® Soft Serve ថ្មីនេះ ត្រូវបានផ្គត់ផ្គង់ គ្រប់បណ្តាហាងទាំងអស់របស់ Dairy Queen® Cambodia។ អាស្រ័យហេតុនេះ អតិថិជនអាចសាក្លក់ការ៉េមប្រេនអាមេរិកមួយនេះ មានគ្រប់សាខាទាំងអស់ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Facebook: https://www.facebook.com/dairyqueencambodia
Instagram: https://www.instagram.com/dairyqueen.cambodia/
TikTok: https://www.tiktok.com/@dairyqueencambodia
សម្រាប់ទំនាក់ទំនងព័ត៌មាន៖
Facebook: https://www.facebook.com/dairyqueencambodia
Email Address: dairyqueenkh@gmail.com
____________________________________________________________________________________
Issued on : 02 September 2025
By : Dairy Queen Cambodia
Media Contacts
Mr. Vetyea Men
Head of Brand of Dairy Queen Cambodia
Ms. Monyroth Prom
Marketing Executive of Dairy Queen Cambodia