ពិតណាស់នៅពេលដែលទិញអចលចលទ្រព្យមិនថាដីឬទិញផ្ទះនោះទេអ្វីដែលគួរឱ្យបារម្មណ៏បំផុតគឺការទិញដោយមិនមានប្លង់ត្រឹមត្រូវនេះឯង ដូច្នេះហើយទាមទារឱ្យលោកអ្នកពិនិត្យមើលឱ្យច្បាស់សិន មុនសម្រេចិត្តទិញ។ មែនទែនទៅ រាល់ប្រតិបត្តិការទិញលក់ទាំងអស់ អ្នកទិញត្រូវតែផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីម្ចាស់មុនឲ្យបានត្រឹមត្រូវ ដើម្បីធានាថាពួកគេមានសិទ្ធិពេញលេញជាម្ចាស់ស្របច្បាប់លើអចលនទ្រព្យនោះ។
យ៉ាណានៅតែមានមនុស្សមួយចំនួននៅតែមានចម្ងល់ជាច្រើនអំពីការទិញ-លក់អចលនទ្រព្យ និងប្លង់មួយចំនួនដោយមិនដឹងពីរបៀបផ្ទេរសិទ្ធិអចលនទ្រព្យនោះពីអ្នកលក់ទៅអ្នកទិញឡើយ និងថាតើត្រូវធ្វើដូចម្តេចខ្លះក្នុងដំណើរការនីតិវិធីនៃការផ្ទេរកម្មសិទ្ធិនេះ? ហើយមានឯកសារពាក់ព័ន្ធអ្វីខ្លះដែលពាក់ព័ន្ធខាងក្រោមនេះគឺជាប្រភេទប័ណ្ណដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលលោកអ្នកគួរដឹង និងសិក្សាបន្ថែមដើម្បីកុំឱ្យគេបោកបាន៖
១. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ហៅថា ប្លង់រឹង ឬ L-MAP
២. វិញ្ញាបនប័ត្រកាន់កាប់អចលនវត្ថុ ហៅថា ប្លង់ដាច់ដោយដុំ
៣. ប័ណ្ណសម្គាល់សិទ្ធិ ហៅថា ប្លង់ស្លាបមាន់
៤. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ហៅថា ប្លង់សំណង់
៥. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន
៦. វិញ្ញាបនប័ត្រសម្គាល់សិទ្ធិជួលរយៈពេលវែង
៧. លិខិតផ្ទេរសិទ្ធិកាន់កាប់
៨. វិញ្ញាបនប័ត្រសម្គាល់សិទ្ធិសម្បទានសេដ្ឋកិច្ច
៩. វិញ្ញាបនប័ត្រសម្គាល់សិទ្ធិសមូហភាព
អត្ថបទដោយ៖ ឌឿក ស្រី នុត