ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង៣១លាននាក់ សរុបជាទឹកប្រាក់ ជាង៤២ពាន់លានដុ.ល្លារ
Ping Chou EngDECEMBER 2 2024394 views

ប្រទេសថៃដែលមានសេដ្ឋកិច្ចធំទីពីរនៅអាស៊ាន បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង៣១លាននាក់ ដែលលំហូរទេសចរណ៍ ធ្វើឱ្យមានចំណូលជាតិចំនួន៤២.៣ពាន់លានដុល្លារអាមេរិក គិតចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

 

ក្នុងនោះភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​នៃ​ការ​មក​ដល់​របស់​ជន​បរទេស​ជាង​៦​លាន​នាក់ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌា កូរ៉េ​ខាង​ត្បូង និង​រុស្ស៊ី។ ដោយនៅឆ្នាំ​នេះ ​ថៃ​ក៏បានព្យាករណ៍​ឃើញថានឹងមានលំហូរភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣៦លាន​នាក់បន្ថែម​ទៀត សម្រាប់​ដំណាច់​ឆ្នាំ​នេះ។

 

យ៉ាងណាមិញលោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន កាន់តួនាទីជាប្រធានគណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានកំណត់ឆ្នាំក្រោយថាជា "ឆ្នាំទេសចរណ៍ និងកីឡាដ៏អស្ចារ្យរបស់ប្រទេសថៃឆ្នាំ២០២៥ "

 

ទន្ទឹមនឹងគោលដៅនឹងផងដែររដ្ឋាភិបាលថៃ បានដាក់ផែនការ ប្រារព្ធនូវព្រឹត្តិការណ៍ពិសេសៗជាច្រើន រួមជាមួយយុទ្ធនាការដូចជា Grand Festivity, Grand Moment, Grand Privilege, Grand Invitation និង Grand Celebration  ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យគ្រប់តាមការរំពឹងទុក៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia