ប្រជាជនជប៉ុនភាគច្រើនត្រូវបានពិភពលោកឱ្យតម្លៃថាជាមនុស្សដែលរស់នៅមានអាយុវែង មានសុភមង្គល ប៉ុន្តែជាមនុស្សដែលធ្វើការខ្លាំងបំផុត។ ជាក់ស្តែងអ្នកនិពន្ធលោក Héctor García មកពីទីក្រុងអូគីណាវ៉ា បានចែករំលែកគំនិត៩ រស់នៅឱ្យល្អមានទ្រព្យ មានសុខភាពល្អ អាយុវែង គ្មានទុក្ខកង្វល់ មិនសូវស្រ្តេស។ នេះបើយោងតាមប្រភពពី CNBC។
ក្នុងន័យនេះអ្នកនិពន្ធចង់បង្ហាញថា សម្រាប់ការងារបើជ្រុលជាធ្វើអ្វីមួយហើយត្រូវធ្វើឱ្យសកម្ម ធ្វើដោយថាមពលចេញពីចិត្ត ហើយបើទោះជាយើងចាស់ទៅសម្រាកពីការងារក៏កុំចោលសកម្មភាពដែលយើងស្រឡាញ់ ធ្វើខ្លួនឱ្យមានចលនា កុំនៅតែលើគ្រែមួយកន្លែងព្រោះវាមិនសូវឱ្យអំណាយផលដល់សុខភាពនោះទេ។
ជាក់ស្តែងលោក Héctor ក៏បានឧទាហរណ៍អំពីសាច់រឿងរបស់លោកយាយ Jayne Burns ស្ត្រីអាយុ១០០ ឆ្នាំ ដែលធ្វើការនៅហាងសិប្បកម្មក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ហើយលោកយាយជាមនុស្សដែលរីករាយនឹងសកម្មនឹងការងារបំផុត។ លោកយាយបានឱ្យដឹងថា បំណងប្រាថ្នាខួបកំណើតរបស់លោកយាយបន្ទាបើពី អាយុ ១០០ ឆ្នាំគឺ ”អាចបន្តធ្វើការដោយរីករាយ និងមានសកម្មភាព” ។
២. ធ្វើអ្វីតាមលំដាប់លំដោយ កុំធ្វើភ្លាមចង់បានលទ្ធផលភ្លែត
អ្នកនិពន្ធបានឱ្យដឹងថាការដែលធ្វើអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ វាពិតជាអាចមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅរបស់អ្នក។ ផ្ទុយទៅវិញលោកបានណែនាំឱ្យចំណាយពេលរបស់អ្នកមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចវាតាមរយៈជំហានតូចៗ កុំចង់ធ្វើឱ្យរឿងគ្រប់យ៉ាងល្អដូចចិត្តអ្នកត្រឹមរយៈពេលមួយព្រពិចភ្នែកអី។
៣. ពេលហូប តាមចិត្តក្រពះពេក
ជារឿយៗ អ្នកនិពន្ធបានឱ្យដឹងថាអ្នកគួរញ៉ាំតែ ៨០% នៃអ្វីដែលមាននៅលើចានរបស់អ្នកបានហើយ។ កុំទទួលទានតាមចិត្តចង់ រហូតដល់ឆ្អែតហល់ជាពិសេសនៅពេលដែលមិនឃ្លានតែហូបនេះហូបនោះបន្ថែម។ ការធ្វើបែបនេះនឹងផ្តល់ឱ្យយើងនូវភាពរីករាយក្នុងរយៈពេលដ៏ខ្លី ព្រោះបានចម្អែតក្រពះពេញ ប៉ុន្តែវាអាចធ្វើឱ្យអ្នកស្រ្តេសនៅពេលក្រោយព្រោះសុខភាពអ្នកមិនរឹងមាំនោះទេ។
៤. នៅក្បែរមិត្តល្អៗ
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានឱ្យដឹងថាការមានទំនាក់ទំនងល្អក្នុងជីវិតរបស់អ្នកគឹអាចកសាងសុភមង្គល និងមានអាយុវែង។ ប្រជាជនអាយុវែងរាប់សិបនាក់នៅអូគីណាវ៉ា ប្រទេសជប៉ុនដែលលោក García បានសម្ភាសន៍ បានឱ្យដឹងថាពួកគេផ្តល់អាទិភាពលើការចំណាយពេលជាមិត្តល្អៗ នៅធ្វើការប្រកួតកីឡាមិត្តភាពជាមួយគ្នា ក្នុងភូមិឬកន្លែងដែលពួកគេរស់នៅដើម្បីកម្ចាត់ទុក្ខកង្វល់។
៥. មានស្នាមញញឹមច្រើនៗ
លោក García មានចំណុចមួយដែលលោកបានសរសេរថា ”ជាការប្រសើរណាស់សម្រាប់មនុស្សម្នាក់ក្នុងការទទួលស្គាល់នូវអ្វីដែលមិនបានដូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយប្រឹងប្រែងឆ្លើយតបជាមួយបញ្ហាដោយស្នាមញញឹម”។
៦. ផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ ពេលមានទុក្ខកង្វល់
រកពេលស្រូបខ្យល់អាកាសបរិសុទ្ធ ហើយទៅដើរលេងលំហែខួរក្បាលខ្លះ ការចំណាយពេលនៅក្នុងធម្មជាតិវាអាចជួយ បង្កើនផលិតភាពរបស់អ្នក បង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យការចងចាំរបស់អ្នកប្រសើរឡើងជាងមុន។
៧. មានសេចក្តីដឹងគុណ
ការដឹងគុណគឺជាវិធីដ៏ល្អមួយដើម្បីរំលឹកខ្លួនឯងអំពីរឿងដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក ចំណាយពេលខ្លះដើម្បីចែករំលែកការដឹងគុណរបស់អ្នកចំពោះគ្រួសារជាទីស្រលាញ់ មិត្តភក្តិដ៏ល្អ ថៅកែដែលល្អ និងតែសូម្បីតែខ្លួនអ្នក។
៨. រស់នៅក្នុងបច្ចុប្បន្នឱ្យល្អ
លោក García បានឱ្យដឹងថា ”ឈប់សោកស្ដាយចំពោះអតីតកាល ហើយបារម្ភអំពីអនាគតពេកអី ថ្ងៃនេះអ្នកមានអ្វីចូរចាប់ផ្តើមធ្វើ ប្រើអ្វីដែលអ្នកមានឱ្យអស់លទ្ធភាព”។
គួរជម្រាបផងដែរ Héctor García គឹជាអ្នកនិពន្ធកើតនៅប្រទេសអេស្ប៉ាញ លោកបានហៅប្រទេសជប៉ុនថាជាផ្ទះរបស់លោកអស់រយៈពេលជាង១៥ឆ្នាំមកហើយដែលគាត់ជាម្ចាស់សៀវភៅ Ikigai ដែលជាសៀវភៅលក់ដាច់បំផុតមួយ និយាយពីទម្លាប់រស់នៅដ៏មានន័យ មានសុខភាពល្អរបស់ប្រជាជនជប៉ុន៕
អត្ថបទដោយ៖ ពីង ជូអេង