ធ្វើការឱ្យគេ១០ឆ្នាំ បុរសម្នាក់ត្រឡប់មកស្រុកវិញជួលដីគេដាំស្មៅអាចរកចំណូលបានខ្ទង់ម៉ឺន$
Bunthoeun KoemSEPTEMBER 3 2022129 views

លោក Bayu គឺជាកសិករជនជាតិម៉ាឡេស៊ី ដែលកំពុងទទួលបានភាពជោគជ័យនៅក្នុងការដាំស្មៅសម្រាប់សត្វពាហនៈ ខណៈលោកអាចទាញចំណូលបានដល់ទៅខ្ទង់ម៉ឺនដុល្លារឯណោះ។

យោងតាមវីដេអូក្នុង Chanel CapCapung បានបញ្ជាក់ថាពីមុនឡើយលោក: Bayu គឺជាបុគ្គលិកផ្នែកលក់ដែលចំណាយពេលធ្វើការឱ្យគេអស់រយៈពេល១០ឆ្នាំមកហើយ។ ប៉ុន្ដែក្រោយមកគាត់បានសម្រេចចិត្តឈប់ពីការងារក៏ត្រឡប់ទៅស្រុកកំណើត និងបានជួលដីគេដាំស្មៅតែម្ដង។

អតីតបុគ្គលិកផ្នែកលក់រូបនេះបច្ចុប្បន្នរស់នៅតំបន់ Moyudan ប្រទេស​ម៉ាឡេស៊ី។ តាមការបញ្ជាក់ពីលោក Bayu ការត្រឡប់មកស្រុកវិញនឹងចាប់យករបរដាំស្មៅនេះ ក៏ព្រោះតែលោកបានណើយណាយ ជីវិតធ្វើការឱ្យគេហើយវាស្របពេលដែលស្ថិតក្នុងការរាត្បាតជំងឺកូវីដ១៩ផងនោះ គាត់ក៏ឈប់ធ្វើការហើយត្រឡប់មកស្រុកវិញចាប់យករបរសិកម្មនេះតែម្ដង។

លោក Bayu បានបន្តថា ដោយសារតែគាត់មើលឃើញទីផ្សារនៃការដាំស្មៅសម្រាប់ចៀមនិងពពែគាត់ក៏បានសម្រេចចិត្តជួលដីមួយកន្លែងនៅក្នុងភូមិ ដែលមានទំហំ៩ហិកតា យកមកដាំស្មៅដែលជាប្រភេទស្មៅសម្រាបបំប៉នចៀម ពពែឬគោជាដើម មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានបែងចែកដីមួយចំនួនដើម្បីចិញ្ចឹមចៀមខ្លួនឯងផងដែរ។

បើទោះបីជាមុខរបនេះឆ្ងាយពីមុខជំនាញគាត់ក៏ពិតមែន ប៉ុន្តែគាត់ក៏អាចរកលុយបានតាមរយៈការដាំស្មៅយកទៅផ្គត់ផ្គង់ឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងដែលមានដីរាប់សិបហិកតានៅជិតតំបន់ដែលគាត់រស់នៅបានជារៀងរាល់ថ្ងៃ។ បន្ទាប់ពីការផ្គត់ផ្គង់ឱ្យកសិដ្ឋានបានរាល់ថ្ងៃ គាត់ក៏អាចកាត់ស្មៅទាំងនោះលក់ជាប្រចាំថ្ងៃផងដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលស្មៅសល់គាត់ច្នៃស្មៅនោះដើម្បីធ្វើផ្អក់លក់នៅរដូវដែលម្ចាស់កសិដ្ឋានផ្សេងៗដាំដុះស្មៅមិនបាន ទន្ទឹមនឹងនេះគាត់ក៏មានលក់ជាពូជស្មៅផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia