ចៀសបានចៀសទៅ! ក្នុងឆ្នាំ២០២៥ បើអ្នកធ្វើជាមនុស្ស ៣ប្រភេទនេះ ទោះខំរកស៊ីយ៉ាងណាក៏មិនទៅមុខដែរ
ធី ស្រីល័ក្ខMARCH 3 2025990 views

នៅលើលោកនេះមានអ្នកមាន មានអ្នកក្រ មានអ្នករកស៊ីដែលមានបានខ្លាំងនិងមានអ្នកដែលរកស៊ីយូរទៅៗឡុងចុងហើយជំពាក់បំណុលគេវ័ណ្ណកផងដែរ។ អញ្ចឹងទេ សម្រាប់លោកអ្នកដែលចង់ចេញរកស៊ីកុំចេះតែចង់តាមចិត្ត ពោលយើងគួរតែពង្រឹងខ្លួនឯងឱ្យមានជំនាញច្បាស់លាស់សិនចាំចេញរកស៊ីក៏មិនទាន់ហួសពេលដែរ។

 

ជាមួយគ្នានោះដែរ ក្នុងឆ្នាំ២០២៥ នេះសម្រាប់បងប្អូនដែលចង់មានមុខរបរផ្ទាល់ខ្លួន ដាច់ខាតកុំធ្វើជាមនុស្ស៣ប្រភេទនេះឱ្យសោះ ព្រោះបើលោកអ្នកធ្វើហើយទោះខំរកស៊ីយ៉ាងណាក៏មិនទៅមុខដែរ៖

 

. មនុស្សរកស៊ីតាមខ្យល់៖ សម្រាប់មនុស្សរកស៊ីតាមខ្យល់នេះមានន័យថា នៅពេលដែលចង់ចេញរកស៊ីអត់សិក្សាស្វែងយល់ថាតើរបរណាគួររកស៊ីទៅដល់អនាគតនោះទេ គឺនៅពេលឃើញគេចាប់របរណារកស៊ីទៅឃើញចំណេញទៅរកស៊ីតាមគេដែរ ពោលមនុស្សបែបនេះគ្មានក្តីស្រមៃជាក់លាក់ទេ ធ្វើអ្វីតាមតែគេយូរៗទៅអ្នកដែលគ្រោះថ្នាក់គឺជាយើងព្រោះយើងផ្ញើវាសនាទៅនឹងខ្យល់។

 

. ឃើញលុយទប់ចិត្តមិនបាន៖ ជាការពិតណាស់ នៅពេលដែលយើងចេញរកស៊ីហើយផ្តោយលុយជាជាងផ្តោតលើអតិថិជននិងផលិតផលមិនយូរមិនឆាប់ទេអាជីវកម្មរបស់លោកអ្នកនឹងបិទទ្វារចោលតែម្តង។ ហើយមនុស្សដែលឃើញលុយទប់ចិត្តមិនបាននេះ គឺងាយឆាប់ចាញ់បោកគេខ្លាំងណាស់ព្រោះនៅពេលដែលជនខិលខូចមកបបួលរកស៊ីដាក់ទុនតិចតែចំណេញច្រើនហើយហ៊ានតែប្រថុយតាមគេនោះនឹងឆាប់អស់លុយពីខ្លួនមិនខានឡើយ។

 

ដូចនេះហើយសម្រាប់បងប្អូនដែលដឹង ខ្លួនថាឃើញលុយចេះតែទប់ចិត្តមិនបាននេះឆាប់កែខ្លួនចេញជាបន្ទាន់ “កុំចង់បានលុយគេរហូតដល់ភ្លេចគុណធម៌”។ ជាពិសេសម្រាប់បងប្អូនអ្នកដែលចេញរកស៊ី ប្រសិនជាលោកអ្នកជាម្ចាស់អាជីវកម្មដែលគ្មានគុណធម៌នៅក្នុងខ្លួនទេ ទោះរបរនោះធំយ៉ាងណាក៏មិនទៅមុខដែរ។

 

. មនុស្សចង់តែស្រណុក៖ បងប្អូនមានដឹងទេថាជីវិតយើងនៅពេលដែលស្រណុកពេកគឺឆាប់ទន់ជ្រាយខ្លាំងណាស់ ចំណែកអ្នកខ្លះទៀតចង់ចេញរកស៊ីខ្លួនឯងដោយសារតែគិតថា ធ្វើការឱ្យគេហត់ណាស់ ចេញរកស៊ីខ្លួនឯងទើបស្រួល ប៉ុន្តែមែនទែនទៅគឺមិនស្រួលនោះព្រោះយើងត្រូវគិតច្រើនទាក់ទងជាមួយនឹងចំណាយ ចំណូល ជាពិសេសនោះគឺបុគ្គលិក។

 

ទាក់ទិនជាមួយនឹងចំណុចនេះ លោក សំ កុសល ដែលជាស្ថាបនិក Baksey Media ក៏បាននិយាយដែរថា ចំពោះអ្នកដែលគិតថាចេញរកស៊ីស្រួលជាងធ្វើការនេះគឺខុស១០០% ជាក់ស្តែងដូចជាលោកផ្ទាល់បានប្រឡូកក្នុងវិស័យរកស៊ីជាង១០ឆ្នាំមកនេះគឺពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែក្នុងនាមយើងជាអ្នករកស៊ីដែលមានគោលដៅពិតប្រាកដទោះលំបាកយ៉ាងណាក៏ត្រូវខំប្រឹងឱ្យខ្លាំងទើបឆាប់ទៅដល់គោលដៅដែលយើងចង់បាន។ ដូច្នេះហើយសម្រាប់អ្នករកស៊ីទាំងអស់ បើចង់ឱ្យអាជីវកម្មទៅមុខកុំថ្នមខ្លួនហើយកុំចង់តែស្រួលពេក ត្រូវខំប្រឹងឱ្យខ្លាំងខំប្រឹងឱ្យចំគោលដៅទើបយើងឆាប់រីកចម្រើនចំណែកអាជីវកម្មយើងក៏ឆាប់លូតលាស់ផងដែរ៕

32

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia