នាល្ងាចថ្ងៃទី2 ខែមីនា ឆ្នាំ2025 ក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្ហាញវត្តមានក្នុងការប្រកួតគុនខ្មែរក្នុងផ្សារទំនើបមុនដំបូងគេបង្អស់។
ការប្រកួតនេះគឺជាកម្មវិធីប្រដាល់គូអន្តរជាតិ អ្នកចម្បាំងគុនខ្មែរ DAZZ 8H ដែលបានប្រព្រឹត្តនៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ដំបូងគេបង្អស់ ដោយមានការចូលរួមប្រជុំដោយកីឡាករខ្លាំងៗ លោក ព្រុំ សំណាង លោក វង្ស ណយ លោក ឈុត សេរីវ៉ាន់ថង សំណាង នាគ រហូតដល់ 6គូ ប្រកួតជាមួយនឹងកីឡាករអន្តរជាតិ។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល គឺជាផ្សារទំនើបរបស់ខ្មែរ និងតែងតែគាំទ្រនិងបង្កើតកម្មវិធីផ្សេងៗដែលផ្សព្វផ្សាយដល់ផលិតផលនិងសេវាកម្មរបស់ខ្មែរ៕