ប្រធានាធិបតី Donald Trump បានបង្ហាញឈ្មោះរូបិយប័ណ្ណគ្រីបតូចំនួន៥ ដែលលោកចង់ដាក់បញ្ចូលក្នុងទុនបម្រុងយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជា “រាជធានី Crypto នៃពិភពលោក”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នាថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥។
តម្លៃទីផ្សារនៃកាក់ទាំង៥ ដែលលោក Donald Trump បានប្រកាសគាំទ្រ រួមមាន Bitcoin, Ethereum, XRP, Solana និង Cardano។ លោកបានបញ្ជាក់ច្បាស់ៗថា ខ្លួនបានចុះហត្ថលេខារួចហើយលើបទបញ្ជា ដឹកនាំក្រុមការងាររបស់ប្រធានាធិបតីឱ្យឆ្ពោះទៅមុខលើទុនបម្រុងយុទ្ធសាស្ត្រ Crypto ដែលរួមមាន XRP, SOL និង ADA។
យ៉ាងណាមិញ បន្ទាប់ពីការប្រកាសជាសាធារណៈ កាក់ទាំង៥ ខាងលើបានកើនឡើងតម្លៃយ៉ាងឆាប់រហ័ស។ កាក់ XRP, SOL និង ADA បានហក់ឡើងដល់ទៅ ៦២% កាលពីថ្ងៃអាទិត្យ។ ចំណែកឯ Bitcoin និង Ethereum ក៏បានលោតឡើងលើសពី ១០% ផងដែរ។
គួរជម្រាបថា ការប្រកាសនេះបានបង្កើតរលកកើនឡើងថ្មីសម្រាប់តម្លៃគ្រីបតូ ដែលបានធ្លាក់ចុះយ៉ាងគំហក់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ តែមិនយូរប៉ុន្មានក្រោយថ្ងៃចូលកាន់តំណែងក្នុងខែមករា លោក Donald Trump បានចុះហត្ថលេខា បង្កើតក្រុមការងាររបស់ប្រធានាធិបតីដែលមានភារកិច្ចក្នុងការស្នើសុំច្បាប់ និងបទប្បញ្ញត្តិគ្រីបតូថ្មី។ បទបញ្ជានេះបានអំពាវនាវឱ្យក្រុម "វាយតម្លៃការបង្កើត និងការថែរក្សាសក្តានុពលនៃឃ្លាំងទ្រព្យសម្បត្តិឌីជីថលជាតិ" អាចប្រើរូបិយប័ណ្ណគ្រីបតូដែលរឹបអូសដោយស្របច្បាប់ដោយរដ្ឋាភិបាលសហព័ន្ធតាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់របស់ខ្លួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook