ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកគម្រោងទី១៣ នៅភាគខាងត្បូងភ្នំពេញ និងមានចំណុចលេចធ្លោ៥
Bunthoeun KoemMARCH 25 20251.2 K views

កាលពីពេលថ្មីៗ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាអ្នកអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅកម្ពុជា បានប្រកាសបើកគម្រោងថ្មីរបស់ខ្លួនដែលមានឈ្មោះថា ហ្គ្រេនលែនម៉ាក ២៧១ (Grand Landmark 271) ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ តើនៅក្នុងគម្រោងថ្មីនេះមានចំណុចពិសេសៗអ្វីខ្លះ?

 

Photo 2025 03 25 10 37 54

 

យោងតាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ដែល Business Cambodia ទទួលបាន បានឲ្យដឹងថា ហ្រ្គេនលែនម៉ាក ២៧១ នេះគឺជាគម្រោងទី១៣ ហើយរបស់ ជីប ម៉ុង លែន ខណៈគម្រោងនេះមានទំហំធំនិងទំនើបជាងគេបើធៀបនឹងគម្រោងក្រុមហ៊ុនដទៃនៅភាគខាងត្បូងរាជធានីភ្នំពេញនេះ។ ដោយក្នុងនោះក្រុមហ៊ុនបានសាងសង់ប្រភេទផ្ទះដូចជា៖ វីឡា ឃីង, វីឡា ឃ្វីន ហ្រ្គេន, វីឡា ឃ្វីន A ហ្រ្គេន, វីឡា ឃ្វីន B II ហ្គ្រេន, វីឡា ភ្លោះ SE, វីឡា កូនកាត់ B III F, វីឡាទោល, ផ្ទះអាជីកម្ម និងអគារពាណិជ្ជកម្មជាដើម។ ក្រៅពីនោះក៏មានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។

 

484161766 1062159552621166 2986435314545563740 N

 

អ្នកឧកញ៉ាបន្ដថា មូលហេតុធំ ៥​ ដែលធ្វើឲ្យ គម្រោង ហ្គ្រេនលែនម៉ាក ២៧១ មានភាពលេចធ្លោនៅប្លុកបែកខាងត្បូងរាជធានីភ្នំពេញនេះ គឺដោយសារ៖

 

១. គម្រោងហ៊ុមព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដែលមានដូចជា៖ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) វិថីកងយោធពល ខេមរភូមិន្ទ (ផ្លូវ២៧១)និងផ្លូវ ៣៧១ជាដើម។ ហើយថ្មីៗនេះក្រុមហ៊ុនទើបនឹងបើកឲ្យដំណើរការមហាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលតភ្ជាប់ពីផ្លូវ ៣៧១ ឆ្លងកាត់តាមគម្រោងលំនៅឋានថ្មី ហ្គ្រេនលែនម៉ាក 271 ឆ្ពោះទៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងភ្ជាប់ទៅកាន់ផ្លូវ commercial ចូលទៅកាន់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល និងផ្លូវ២៧១ ផងដែរ។

 

14570

 

២. ស្ថិតនៅទីតាំងយុទ្ធសាស្រ្ដ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗទាំងរដ្ឋ និងឯកជនដូចជា៖ ផ្សារទំនើប ២៧១ មេហ្គាម៉ល ផ្សារទំនើបអ៊ីអន ៣ និងព្រលានយន្ដហោះអន្ដរជាតិតេជោ​ ដែលគ្រោងនឹងបើកដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។

 

៣. មានមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង កម្ពស់ ២ ជាន់គ្រប់ដណ្ដប់លើផ្ទៃដី ១០ ហិកតា ធំជាងគេនៅកម្ពុជា ដែលអាចរៀបចំកម្មវិធីធំៗដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលអាចស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១ ម៉ឺននាក់។ ខណៈមជ្ឈមណ្ឌលនេះ ត្រូវបានរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ  ដែលមានបំពាក់ផ្ទាំង LED ដ៏ទំនើប  និងចំណតយានយន្តដ៏ធំទូលាយ។

 

Photo 2025 03 25 10 40 39

 

៤. មជ្ឈមណ្ឌលកីឡា២៧១ ដ៏ធំដែលមានបំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើនទៀតដូចជា៖  កីឡាឡើងជញ្ជាំង (Wall Climbing), កន្លែងវាយសី, កន្លែងលេងបាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងលេងបាល់ទាត់, កន្លែងលេងប៉េងប៉ុង, និងទីលានរត់ប្រណាំងជាដើម។

 

៥. មានឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំ។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ ដែលអមជាមួយនឹងគ្រឹះស្ថានអន្តរជាតិធំៗផ្សេងទៀតផងដែរ។

 

សម្រាប់លោកអ្នកដែលចង់បានលំនៅឋាននៅក្នុងគម្រោងដ៏លេចធ្លោនេះអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង លែន តាមរយៈលេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬតេឡេក្រាម https://t.me/cmld_customerservice ខណៈតម្លៃមានចាប់ពី ១០ ម៉ឺនដុល្លារឡើងទៅ៕

 

486100682 1068111468692641 4941503167449917083 N

484955371 1064571955713259 6268957794480375422 N

Photo 2025 03 25 10 31 02

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia