ស្ងាត់ៗកាត់ចេញ! Grab គាត់បុគ្គលិក១,០០០នាក់ ជាការកាត់បុគ្គលិកទ្រង់ទ្រាយធំបំផុតតាំងពីវិបត្តិកូវីដ
Toeuy HongJUNE 21 20231.6 K views

Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូននិងហៅតាក់ស៊ីតាមទូរស័ព្ទមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានសម្រេចកាត់បុគ្គលិកចេញប្រមាណ១,០០០នាក់ដែលជាការកាត់បុគ្គលិកចេញក្នុងទ្រង់ទ្រាយធំបំផុតចាប់តាំងពីវិបត្តិកូវីដ១៩មក។

បើយោងតាមការចុះផ្សាយរបស់ CNBC លោក Anthony នាយកប្រតិបត្តិរបស់ Grab បានឲ្យដឹងថាក្រុមសម្រេចចិត្តកាត់បុគ្គលិកចេញច្រើនបែបនេះដោយសារកាត់បន្ថយការចំណាយ ជាពិសេសធ្វើកំណែទម្រង់នៅក្នុងបរិបទនៃការប្រគួតប្រជែងខ្លាំង។

នៅក្នុងសារក្នុងអ៊ីម៉ែលដែលលោកនាយកប្រតិបត្តិរូបនេះបានផ្ញើទៅកាន់បុគ្គលិកបានសរសេរថា” វាពិតជាឈឺចាប់ណាស់ ប៉ុន្ដែវាជាជំហានដ៏សំខាន់ដែលក្រុមហ៊ុនដឹកជញ្ជូននិងហៅតាក់ស៊ីតាមទូរស័ព្ទមួយនេះត្រូវធ្វើដើម្បីនៅតែអាចរក្សាការប្រកួតប្រជែងនៅលើទីផ្សារបាននាពេលអនាគត”។

លោកបានឲ្យដឹងទៀតថា  គោលដៅចម្បងនៃការកាត់បុគ្គលិកនេះគឺជារៀបចំយុទ្ធសាស្រ្ដជាថ្មីសម្រាប់ក្រុមហ៊ុនដែលអាចជួយឲ្យក្រុមទៅមុខកាន់តែលឿន និងធ្វើការឆ្លាតជាមុនជាមួយនឹងយុទ្ធសាស្រ្តរយៈពេលវែង។ លោកបានក៏បានបញ្ជាក់ផងដែរថា ការកាត់បុគ្គលិកចំនួនច្រើនបែបនេះមិនបានធ្វើឲ្យប្រាក់ចំណេញធ្លាក់ចុះឡើយ តែផ្ទុយទៅវិញវាជួយឲ្យក្រុមហ៊ុន Grab អាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យាAI ខណៈAI កំពុងតែចាប់ផ្ដើមផុសផុលច្រើន។

បើទោះបីជាយ៉ាងណាក៏ដោយ លោកបានបង្ហើបថាបុគ្គលិកដែលត្រូវបានកាត់ចេញក៏នៅតែទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនដូចជាសេវាធានារ៉ាប់រងលើសុខភាពរហូតដល់ដាច់ឆ្នាំ២០២៣នេះ។ លើសពីនេះផ្ដល់នូវប្រាក់លើកទឹកចិត្តក៏ដូចជាការផ្លាស់ប្ដូរអាជីវនិងការអភិវឌ្ឍន៍ខ្លួនរួមជាមួយការផ្គត់ផ្គង់ផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថាបើទោះបីជាក្រុមហ៊ុនGrab កាត់បុគ្គលិកពិតមែន តែបើតាមការលើកឡើងរបស់លោក Anthony បានឲ្យដឹងថាឆ្នាំ២០២៣នេះក្រុមហ៊ុនស្ថិតនៅលើផ្លូវដែលនឹងបំបែកកំណត់ត្រាថ្មីនៃការរកចំណូលរបស់ខ្លួនពោលគឺចំណូលកើនឡើងមុនបង់ពន្ធនិងការប្រាក់ ជាពិសេក្រុមហ៊ុនរំពឹងថាចំណូលនឹងអាចដល់គោលដៅកំណត់ត្រឹមត្រីមាសទី៤ឆ្នាំ២០២៣នេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia