យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្រកាសដំឡើងប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ។
ក្នុងនោះរដ្ឋាភិបាលសម្រេច បន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១ (មួយ)នាក់ ជូនដល់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤។
បន្ថែមពីនោះប្រាក់របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨៤៥ ០០០ (ប្រាំបីសែនបួនម៉ឺនប្រាំពាន់) រៀល ត្រូវដំឡើងឱ្យដល់ ៨៤៥ ០០០ (ប្រាំបីសែនបួនម៉ឺនប្រាំពាន់) រៀល៕