ក្រុមហ៊ុន Google ទើបតែរកឃើញ App ដែលមានការបង្កប់មេរោគ ឬ App គ្រោះថ្នាក់ចំនួនប្រមាណជា ៥០ នៅលើ App Store ខណៈ App ទាំងអស់នោះ ត្រូវបានអ្នកប្រើប្រាស់ទាញយក រហូតដល់ទៅជាង ៣សែនដងឯណោះ។ ហើយប្រសិនបើអ្នកបានទាញយក App ណាមួយក្នុងចំណោម App ដែលក្រុមហ៊ុនGoogle ប្រកាសថាលុបនោះ ទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នអោយខ្លាំង ដោយសារតែវាអាចនឹងមានហានីភ័យដល់អ្នកប្រើប្រាស់ នេះបើយោងទៅតាមគេហទំព័រ indiatoday ។
របាយការណ៍ដដែលបានឱ្យដឹងថា App ដែល Google បានលុបចេញពី Play Store នោះ វាអាចនឹង មានបញ្ហានៅពេលដែល យើងតម្លើងវាចូលទៅក្នុងស្មាតហ្វូនរបស់យើង ពោលគឺវាមិនត្រឹមតែមានមេរោគប៉ុណ្ណោះទេ វាអាចមានសារបង្កប់ជាមេរោគ ឬកូដអាប់ដេត មួយវិញទៀតនោះគឺដំណរ Link ផ្សេងៗដែលផ្ញើចូលក្នុងស្មាតហ្វូនរបស់យើង ធ្វើឱ្យជនឆ្លៀតឱកាសអាចលួចយកទិន្ននិយ ឬព័ត៌មានពីយើងបានយ៉ាងងាយ ។